Saturday, September 6, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឈើបេង១ឡាន នាំចូលពីអាហ្វ្រិក

បង្ក្រាបឈើបេង១ឡាន នាំចូលពីអាហ្វ្រិក

ខេត្តសៀមរាប ៖ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប សហការជាមួយកម្លាំងជំនាញរដ្ឋបាលព្រៃឈើ បានធ្វើការស្ទាក់ឃាត់រថយន្តដឹកឈើ​ មួយគ្រឿង ដែលត្រូវបានសមត្ថកិច្ចជំនាញ អះអាងថា ជាប្រភេទឈើនាំចូលពីអាហ្វ្រិក។

ការបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ២២ម៉ែត្រ ខាងក្រោយសាលារៀន​ កូស្មូ ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដោយមានកម្លាំងប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្គាត់គោកចក រួមជាមួយនិងរដ្ឋបាលព្រៃឈើ បានធ្វើការឃាត់រថយន្តដឹកឈើ​ មួយគ្រឿង ជាប្រភេទឈើនាំចូលពីអាហ្វ្រិក បង្កការភ្ញាក់ផ្អើល​​ ពេញក្រុងសៀមរាប។

តាមប្រសាសន៍របស់លោកវរសេនីយ៍ ឯក នួន សារុន ស្នងការរង ទទួលដឹកនាំការិយាល័យសេដ្ឋកិច្ច បានប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាមថា ឈើខាងលើ​ ជាប្រភេទបេងអាហ្វ្រិក មានមុខកាត់ធំៗ ហើយសមត្ថ កិច្ចបានប្រគល់ឱ្យមន្ត្រីរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី យកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីបន្តនីតិវិធី៕

RELATED ARTICLES