Wednesday, September 10, 2025
Homeចរាចរណ៍បើកឡានលឿន បុកគងលើរបាំងថ្ម

បើកឡានលឿន បុកគងលើរបាំងថ្ម

ភ្នំពេញ ៖ បុរស ម្នាក់ បើករថយន្ត១គ្រឿង រេចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ និងគងពីលើវ ធ្វើឱ្យរ បើករបាំងថ្ម អស់២កង់ សំណាងល្អមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៣០នាទីព្រលប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចទល់មុខសាល មហោស្រពកោះពេជ្រ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរស២នាក់ បានបើករថយន្ត ១គ្រឿង ម៉ាក Lexus GX-470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-5566 ធ្វើដំណើរតាមបណ្តោ យផ្លូវកោះពេជ្រ ទិសដៅពីជើង ទៅត្បូង លុះមកដល់ចំណុច កើតហេតុ បានបួងចង្កូតបត់ឆ្វេង បំណងឡើងទៅផ្លូវមុខសាលមហោស្រពកោះពេជ្រ តែដោយសាររថយន្តលឿនពេក ធ្វើឱ្យអ្នកបើកបរបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់រលំអស់ចំនួន២កង់ ព្រមទាំងធ្វើឱ្យរថយន្តហោះ គងពីលើទ្រូងផ្លូវ រងការខូចខាតផ្នែកខាងមុខ តែក្នុងហេតុការណ៍នេះ មិនគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ហើយអ្នកបើក បរបានគេចចេញបាត់ ទៅដោយទុកឱ្យតំណាងមកធ្វើការដោះស្រាយជាមួយខាងក្រុមហ៊ុនកោះពេជ្រ។

ក្រោយកើតហេតុ ភាគីទាំងពីរ បានធ្វើការសម្របសម្រួល ដោយភាគីរថយន្ត បានសងសំណងថ្លៃការខូចខាតទៅឱ្យខាងកោះពេជ្រ ដើម្បីបញ្ចប់រឿង៕

RELATED ARTICLES