Saturday, September 13, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្រមុំត្រូវថ្នាំសណ្តំ អស់រលីងពីខ្លួន អង្គុយយំ

ក្រមុំត្រូវថ្នាំសណ្តំ អស់រលីងពីខ្លួន អង្គុយយំ

ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានមកអង្គុយយំនៅក្រោមដើមឈើ ១កន្លែង ធ្វើឱ្យប្រជាពលរដ្ឋអ្នកដំណើរ មាន ការសង្ស័យ ក៏នាំគ្នាចូលទៅសួរនាំ ទើបដឹងថា មូលហេតុដោយសារនាងគេដាក់ថ្នាំសណ្តំ ដោះយកគ្រឿងអ លង្ការអស់រលីងពីខ្លួន ។

ហេតុការណ៍នេះ  បានកើតឡើងកាលពីវេលាម៉ោង ៧យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវ ៦០ម៉ែត្រ ក្បែរផ្សារអ៊ីអន៣ សង្កាត់ជើងឯក ខណ្ឌដង្កោ។

តាមសម្តីរបស់នារីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកប្រាប់ថា នាងចាំមិនបានថា ដើរមកពីណានោះទេ តែចាំបានថា មានអ្នកមិនស្គាល់ នាំនាងមកអង្គុយក្រោមដើមឈើ រួចដោះយកគ្រឿងអលង្ការ ពីខ្លួននាងអស់តែម្តង។ លុះពេលនាងដឹងខ្លួន ស្រាប់តែបាត់របស់របរអស់ពីខ្លួនក្នុងនោះរួមមាន ទូរស័ព្ទ និងខ្សែក ហើយដោយសារតែភ័យខ្លាចអ្នកផ្ទះដឹង ណាមួយស្តាយទ្រព្យរបស់ផង ទើបនាងបានត្រឹមអង្គុយយំ និងបានសុំទូរស័ព្ទគេ ទាក់ទងទៅឪពុកម្តាយ តែគ្មានអ្នកលើកទៀត។

ក្រោយពីប្រជាពលរដ្ឋដែលជាអ្នកដំណើរ បានស្តាប់ការរៀបរាប់នារីរងគ្រោះ ក៏បានទូរស័ព្ទទៅប្តឹងនគរបាលរដ្ឋបាលជើងឯក ដើម្បីឱ្យមកទទួលយកនារីរងគ្រោះ ទៅប៉ុស្តិ៍ ព្រោះមិនអាច និងទំនាក់ទំនងទៅគ្រួសារឱ្យមកទទួលយកត្រឡប់ទៅវិញ ដោយអារម្មណ៍នារីរងគ្រោះហាក់បីនៅភ័យខ្លាចនៅឡើយទេ។

សមត្ថកិច្ចបញ្ជាក់ថា រង់ចាំសាកសួរនារីរងគ្រោះសិន ដើម្បីឱ្យដឹងថា ជាករណីបន្លំលួច ឬក៏ចាញ់បោកជន ឆបោក ដោយមិនទាន់អាចសាកសួរនាងបាននោះទេ ព្រោះមើលទៅនារីរងគ្រោះ ហាក់ភ័យតក់ស្លុតខ្លាំងពេក រង់ចាំនាងស្ងប់អារម្មណ៍សិន៕

RELATED ARTICLES