Tuesday, October 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទាហានថៃ បន្តឈ្លានពានទឹកដីកម្ពុជា ឈូសឆាយទន្ទ្រានដីភូមិព្រៃចាន់

ទាហានថៃ បន្តឈ្លានពានទឹកដីកម្ពុជា ឈូសឆាយទន្ទ្រានដីភូមិព្រៃចាន់

ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងចម្រុះ និងទាហានឈុតខ្មៅថៃ ប្រដាប់ដោយអាវុធ បានធ្វើសកម្មភាពឈ្លានពានឈូសឆាយដីក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលពួកវាបានព័ទ្ធលួសបន្លា ទន្ទ្រានយកដោយឥតអៀនខ្មាសចំពោះភ្នែកអន្តរជាតិដែលបានចាត់ទុកជាតសាសន៍មួយនេះ ជាចោរប្រវត្តិសាស្ត្រ ។

 យោងតាមសេចក្ដីរាយការណ៍ព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០២៥ វេលាម៉ោង ១០: ២០នាទី ទាហានឈុតខ្មៅថៃ ប្រដាប់ដោយអាវុធគ្រប់ដៃ បាននាំយកគ្រឿងចក្រ មកបន្តឈូសឆាយដីភូមិប្រជាពលរដ្ឋខ្មែរ ដែលពួកវាព័ទ្ធបន្លាលួសយក នាពេលកន្លងមក នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែសកម្មភាពឈ្លានពានទន្ទ្រានដីកម្ពុជា ដោយទាហានឈុតខ្មៅថៃ នេះ បានបញ្ឈប់សកម្មភាព នៅវេលាម៉ោង ១១:៣០នាទី នៅពេលអ្នកកាសែត ទៅថតផ្សាយច្រើន ។ 

 តាមរយៈវីដេអូ បង្ហាញយ៉ាងច្បាស់ថា ទាហានថៃ បានបន្តយកគ្រឿងចក្រ ចូលមកឈូសឆាយចម្កាស្វាយ របស់ប្រជាពលរដ្ឋខ្មែរ នៅត្បូងផ្លូវ ក្រោយពីបានឈូសឆាយបំផ្លាញចម្ការដូង ជិតរួចរាល់ នៅចំណុចភូមិព្រៃ ចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។

ទង្វើទាហានថៃ គឺជាសកម្មភាពឈ្លានពានបូរណភាពទឹកដីកម្ពុជា និងជាសកម្មភាពរំលោភលើបទឈប់បាញ់ ដែលជាកិច្ចខិតខំប្រឹងប្រែងដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជាប្រធានប្តូរវេនអាស៊ាន ។

ទង្វើឈ្លានពានរបស់ទាហានថៃ មកលើបូរណភាពទឹកដីកម្ពុជា បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ ជាច្រើនគ្រួសារ នៅក្នុងភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានបង់ដីផ្ទះសម្បែង កំពុងស្នាក់នៅក្នុងជម្រកបណ្តោះអាសន្នយ៉ាងវេទនា ថែមទាំងរងការគំរាមកំហែងបណ្តេញចេញ ចាប់ខ្លួន ព្រមទាំងការធ្វើទុក្ខបុកម្នេញ ចាក់ធុងបាស់ បំពងសំឡេងខ្មោច ឆ្កែលូ សំឡេងឧទ្ធម្ភាគចក្រ ចាក់បញ្ចាំងកុនខ្មោចសៀម នៅពេលយប់ ចំនួន៣យប់ជាប់ៗគ្នា ពីថ្ងៃទី១១ ដល់១៣ ខែតុលា ឆ្នាំ២០២៥ រហូតផ្អើលដល់ក្រុមអ្នក សង្កេតការណ៍អន្តរកាលអាស៊ាន ចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង ទាំងកណ្តាលយប់ទៀតផង ៕ 

 

RELATED ARTICLES