ភ្នំពេញ ៖ ស្ត្រីម្នាក់ បានបើករថយន្តម៉ាក GAC ជ្រុលឡើងសួនច្បារពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ នៅត្រង់ចំណុចទល់មុខបុរីប៉េងហួត បឹងស្នោ តាមបណ្តោយផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីម្នាក់ បានបើករថយន្តម៉ាក GAC ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BU-2120 បានបើកធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកើត ទៅលិច ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តជ្រុលឡើងសួនច្បារពុះចែកទ្រូងផ្លូវ បន្តទៅបុកបង្គោលស្លាកផ្សព្វផ្សាយពាណិជ្ជកម្ម បាក់ខូចខាត ១ផ្ទាំង ព្រមទាំងធ្វើឱ្យរថយន្តខ្ទេចផ្នែកខាងមុខយ៉ាងដំណំ។

យ៉ាងណា ករណីនេះ មិនបង្កឱ្យមានការគ្រោះថ្នាក់ដល់មនុស្សទេ ហើយអ្នកបើកបរ បានចុះពីលើរថយន្ត ដោយមិននិយាយអ្វីទាំងអស់។
ក្រោយកើតហេតុ រថយន្តដែលរងការខូចខាត ត្រូវបានសមត្ថកិច្ចចរាចរណ៍ ស្ទូចយកទៅរក្សាទុកនៅការិ យាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដំណោះស្រាយនៅពេលក្រោយ៕