Sunday, October 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះមេខ្យល់១ នាំពលករ៧នាក់ លួចឆ្លងដែនទៅថៃ

វ៉ៃខ្នោះមេខ្យល់១ នាំពលករ៧នាក់ លួចឆ្លងដែនទៅថៃ

ខេត្តបាត់ដំបង ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំពៅលូន សហការជាមួយកម្លាំងជួរមុខ មានវរសេនាតូចលេខ៥៣៣ និងសមត្ថកិច្ចប៉ុស្តិ៍កូនភ្នំ៨១៧ បានឃាត់ខ្លួនជនសង្ស័យដែលជាមេខ្យល់ ចំនួន ១នាក់និងពលករប្រុសស្រី ចំនួន៧នាក់ ខណៈពួកគេកំពុងលបលួចឆ្លងដែន ចូលទៅប្រទេសថៃ ដោយខុសច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិចម្ការល្ហុង ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង ដោយបានធ្វើការឃាត់ខ្លួនមេខ្យល់ ១នាក់ ឈ្មោះនុន ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ ដំបង។

ចំណែកពលករទាំង៧នាក់ ដែលជឿតាមការអូសទាញរបស់មេខ្យល់ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ រួម មាន ទី១-ឈ្មោះសៀម រ៉ាន់ ភេទស្រី អាយុ២២ឆ្នាំ។ ទី២-ឈ្មោះហ៊ឺយ ណេត ភេទស្រី អាយុ៣០ឆ្នាំ។ ទី៣-ឈ្មោះហ៊ឺយ នឿង ភេទប្រុស អាយុ២២ឆ្នាំ។ ទី៤-ឈ្មោះយ៉ាវ ហួយ ភេទប្រុស អាយុ៣១ឆ្នាំ។ ទី៥-ឈ្មោះនិន ចានី ភេទស្រី អាយុ៣៤ឆ្នាំ។ ទី៦-ឈ្មោះឈៀង សម្ផស្ស ភេទស្រី អាយុ៣៧ឆ្នាំ និងទី៧-ឈ្មោះជួន និត ភេទប្រុស អាយុ៣៦ឆ្នាំ។ ទាំង៧នាក់ រស់នៅខេត្តបន្ទាយមានជ័យ និងខេត្តសៀមរាប។

ជនសង្ស័យជាមេខ្យល់ រួមនិងវត្ថុតាងម៉ូតូ ១គ្រឿង និងទូរស័ព្ទដៃ ១គ្រឿង ត្រូវបានអាវុធហត្ថស្រុកបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES