Wednesday, November 12, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមគូស្នេហ៍ឈ្លោះគ្នា ទាញចង្កួតឡានបុកតូបលក់ដូរ

គូស្នេហ៍ឈ្លោះគ្នា ទាញចង្កួតឡានបុកតូបលក់ដូរ

ខេត្តបន្ទាយមានជ័យ ៖ គូស្នេហ៍ជាជនជាតិថៃ ១គូ បើកបររថយន្តទំនើប ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន លុះកើតមានជម្លោះក្នុងរថយន្ត ធ្វើឱ្យខាងស្រីទាញចង្កូតឡាន រេទៅបុករះតូបលក់អីវ៉ាន់គ្រឿងទេស ១កន្លែងបណ្តា លឱ្យខូចខាតយ៉ាងដំណំ និងធ្វើឱ្យស្ត្រីជាម្ចាស់តូប រងរបួសទៀតផង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តទំនើបប្រភេទស្ព័រ ម៉ាក Chevrolet ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2BW-2794 បើកបរក្នុងល្បឿនលឿន ចេញពីហាងខារ៉ាអូខេ មួយកន្លែង។ លុះទៅដល់ចំណុចខាងលើ ស្រាប់តែរេចង្កូតទៅបុកតូបលក់អីវ៉ាន់គ្រឿងទេស ១កន្លែង នៅចិញ្ចើ មផ្លូវ បណ្តាលឱ្យរងបួសស្ត្រីម្នាក់ ជាម្ចាស់តូប និងខូចខាតអីវ៉ាន់ក្នុងតូប ស្ទើរទាំងស្រុង។

ក្រោយពេលមានគ្រោះថ្នាក់កើតឡើង គេឃើញបុរសម្នាក់ និងស្ត្រីម្នាក់ បើកទ្វាររថយន្តចេញ និងសុទ្ធតែនិ យាយភាសាថៃ ទាំង២នាក់ ហើយនៅពេលអ្នកយកព័ត៌មាន ទៅថត ក៏ត្រូវជនជាតិចិន ៤ទៅ៥នាក់ ចេញមកហាម និងចង់ដណ្តើមយកទូរស័ព្ទពីអ្នកយកព័ត៌មានទៀតផង ។

ភ្លាមៗនោះ មន្ត្រីជំនាញ បានចុះមកដល់ ពិនិត្យ វាស់វែង ទើបជនជាតិថៃ ទាំង២នាក់ សម្រួលជាមួយម្ចាស់តូបលក់អីវ៉ាន់គ្រឿងទេស ដោយទទួលចេញសងថ្លៃខូចខាត និងព្យាបាលរបួស ដើម្បីបញ្ចប់រឿង។

អ្នកឃើញហេតុការណ៍បញ្ជាក់ថា មូលហេតុដែលនាំឱ្យមានគ្រោះថ្នាក់កើតឡើង គឺអាចមកពីអ្នកបើកបរស្រវឹង និងឈ្លោះប្រកែកគ្នា ពេលកំពុងធ្វើដំណើរ ក៏អាចទាញចង្កូតរថយន្ត បណ្តាលឱ្យរេបុករះតែម្តង៕

RELATED ARTICLES