Friday, December 12, 2025
Homeព័ត៌មានជាតិសង្គ្រាមចោរសៀមឈ្លានពាន សាលារៀន៥១៤ ត្រូវបិទទ្វារ

សង្គ្រាមចោរសៀមឈ្លានពាន សាលារៀន៥១៤ ត្រូវបិទទ្វារ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សាលារៀន ចំនួន៥១៤កន្លែង ត្រូវបានបិទទ្វារ ដោយ សារសង្គ្រាមការឈ្លានពានរបស់កងទ័ពសៀម ធ្វើឱ្យប៉ះពាល់ដល់សិស្ស ប្រមាណ១៣ម៉ឺននាក់ និងគ្រូបង្រៀន ៤ ៦៥០នាក់ គិតមកដល់ត្រឹម ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥។

សាលារៀនរងប៉ះពាល់ ហើយត្រូវបានផ្អាកការសិក្សា រួមមាន ៖

១-ខេត្តព្រះវិហារ ៖ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សាលារៀន ចំនួន៦១កន្លែង សិស្ស ចំនួន១៣៦៦៥នាក់ គ្រូ ចំនួន៤៩៣នាក់។

២-ខេត្តឧត្តរមានជ័យទាំងស្រុង ៖ សាលារៀន ចំនួន២៦០កន្លែង សិស្ស ចំនួន៥៥៧៣១នាក់ គ្រូ ចំនួន២៣៤៤នាក់ ក្នុងនោះសាលារៀនជាប់ព្រំដែន មានចំនួន៣២សាលា ស្រុកបន្ទាយអម្ពិល មានចំនួន៨ ក្រុងសំរោង ចំនួន១២ ស្រុកអន្លង់វែង ចំនួន៤ និងស្រុកត្រពាំងប្រាសាទ ចំនួន៨។

៣ -ខេត្តបន្ទាយមានជ័យ ៖ សាលារៀនសរុប ចំនួន១៨៦ សិស្ស ចំនួន៥៨៧៥៤នាក់ គ្រូ ចំនួន១៧៩០នាក់។

៤-ខេត្តពោធិ៍សាត់ ៖ សាលារៀន ចំនួន៥ ក្នុងស្រុកវាលវែង សិស្ស ចំនួន៨៩១នាក់ គ្រូ ចំនួន២០នាក់។

៥-ខេត្តកោះកុង ៖ សាលារៀន ចំនួន២ ក្នុងស្រុកមណ្ឌលសីមា សិស្ស ចំនួន៥៥នាក់ គ្រូ ចំនួន៣នាក់។

៦-ខេត្តបាត់ដំបង ៖ សាលារៀន ចំនួន៤ នៅស្រុកជាប់ព្រំដែន មានស្រុកសំឡូត ស្រុកសំពៅលូន ស្រុកកំរៀង ស្រុកភ្នំព្រឹក ក៏ត្រូវបានបិទទ្វារ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥៕

RELATED ARTICLES