Tuesday, December 16, 2025
Homeទេសចរណ៍នាវាទេសចរណ៍យក្ស ដឹកភ្ញៀវជិត២ពាន់នាក់ ចូលចតនៅក្រុងព្រះសីហនុ 

នាវាទេសចរណ៍យក្ស ដឹកភ្ញៀវជិត២ពាន់នាក់ ចូលចតនៅក្រុងព្រះសីហនុ 

ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍ខ្នាតយក្ស ១គ្រឿង ឈ្មោះ WESTERDAM មកពីប្រទេសហូឡង់ បានដឹកភ្ញៀវ ចំនួន ១៨៧៧នាក់ ភាគច្រើនមកពីសហរដ្ឋអាមេរិក និងជាស្ត្រី បានចូលចតនៅកំពង់ផែអន្តរជាតិស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា បើទោះជាប្រទេសកម្ពុជា កំពុងតែមានសង្គ្រាមឈ្លានពានពីប្រទេសថៃ យ៉ាង ណាក៏ដោយ ក៏នៅតែមានភ្ញៀវទេសចរចូលមកទស្សនាកម្សាន្តប្រទេសយើងដែរ។ នេះសបញ្ជាក់ថា ប្រទេសយើង មានសុខសន្តិភាព និងការអភិវឌ្ឍ ដែលគេទទួលស្គាល់ជាអន្តរជាតិ ។ ភ្ញៀវទេសចរ ស្ទើរតែទាំងអស់ គ្រា ន់តែចុះពីកប៉ាល់ភ្លាម គឺសំដៅមកវេទិកា ៧មករា ដើម្បីចូលរួមឧបត្ថម្ភជាសម្ភារ ថវិកា គ្រឿងឧបភោគ-បរិភោគ ជូនដល់វីរៈកងទ័ពកម្ពុជា និងប្រជាពលរដ្ឋភៀសសឹក។

គួរបញ្ជាក់ថា នាវាទេសចរណ៍ដ៏ធំសម្បើមនេះ មាននាវិក ចំនួន៨០០នាក់ ហើយបានចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៨យប់ ថ្ងៃដដែល៕

RELATED ARTICLES