Saturday, January 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអ្នកនេសាទខ្មែរ ៤នាក់ ទាហានជើងទឹកថៃឈ្លានពានចាប់

អ្នកនេសាទខ្មែរ ៤នាក់ ទាហានជើងទឹកថៃឈ្លានពានចាប់

ខេត្តកោះកុង ៖ ប្រជាពលរដ្ឋខ្មែរ ជាអ្នកនេសាទ ចំនួន៤នាក់ កំពុងចេញនេសាទ តាមទូក នៅលើផ្ទៃសមុទ្រ ក្នុងដែនទឹកនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានទាហានជើងទឹកថៃឈ្លានពាន បានចូលមកចាប់ទាំងទូក និងអ្នកនេសាទ ទាំង៤នាក់ នាំយកទៅប្រទេសថៃ បាត់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុច N11.33.30 E102.51.39 ចម្ងាយប្រហែល ៦ម៉ៃល៍ ពីចំណុចកោះយ៉ ស្ថិតក្នុងឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

តាមប្រភពសមត្ថកិច្ចព្រំដែនទឹកកម្ពុជា បានបញ្ជាក់ប្រាប់ថា កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី៦ ខែ មករា ឆ្នាំ២០២៥ មានករណីកងទ័ពជើងទឹកថៃ បានរំលោភចូលមកក្នុងដែនសមុទ្រកម្ពុជា កៀកនឹងខេត្តកោះកុង ហើយបានធ្វើការចាប់យកទូកនេសាទប្រជាពលរដ្ឋខ្មែរ ប្រភេទអូសទោល (លេខទូកស្រាវជ្រាវមិនឃើញ) កម្លាំង១៩០សេះ ចំនួន១គ្រឿង នៅត្រង់ចំណុច N11.33.30 E102.51.39 ចម្ងាយប្រហែល ៦ម៉ៃល៍ ពីចំណុចកោះយ៉ ស្ថិតក្នុងឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈទូកខាងលើ កំពុងធ្វើសកម្មភាពនេសាទ ក្នុងដែនសមុទ្រ នៅជិតៗផ្ទះរបស់ខ្លួន។

តាមរបាយការណ៍សមត្ថកិច្ចព្រំដែនទឹក បានអះអាងថា កម្មករនេសាទ ចំនួន៤នាក់ ដែលត្រូវបានទាហានជើងទឹកថៃ ឈ្លានពាន បានចាប់ខ្លួននោះ រួមមាន ទី១-ឈ្មោះតី ជឿន ភេទប្រុស អាយុ៤៨ឆ្នាំ មានលំនៅ ភូមិ៣ ភូមិប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង (ជាម្ចាស់ និងជាតៃកុងទូក)។ ទី២-ឈ្មោះណុប គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ មានលំនៅ ខេត្តកំពត (ជាកូនដៃទូក)។ ទី៣-ឈ្មោះ គង់ បារាំង ភេទប្រុស អាយុ៤២ឆ្នាំ មានលំនៅ ខេត្តកំពត (កូនដៃទូក) និងទី៤-មិនស្គាល់អត្តសញ្ញាណ អាយុប្រហែល៥៥ឆ្នាំ។

បច្ចុប្បន្នទូកខាងលើ និងមនុស្ស ទាំង៤នាក់ ត្រូវបានទាហានជើងទឹកថៃ ឈ្លានពាន បានឃាត់ខ្លួន នាំយកទៅក្នុងប្រទេសថៃ៕

RELATED ARTICLES