Wednesday, January 14, 2026
Homeសង្គម និងជីវិតលែងត្រីរាជ ទម្ងន់៥២គីឡូ ចូលទន្លេមេគង្គ

លែងត្រីរាជ ទម្ងន់៥២គីឡូ ចូលទន្លេមេគង្គ

ខេត្តកំពង់ចាមៈ មន្ត្រីជំនាញ នៃខណ្ឌរដ្ឋបាលជលផលកំពង់ចាម កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ បានសហ ការជាមួយក្រុមការងារបច្ចេកទេសវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ជលផលទឹកសាប នៃរដ្ឋបាលជលផល គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងអាជ្ញាធរស្រុកកងមាស បានលែងត្រីរាជញី មួយក្បាលទៀត ចូលទន្លេមេគង្គ វិញ ក្រោយពីទទួលព័ត៌មានពីប្រជានេសាទដែលនេសាទបាន។

បើតាមមន្ត្រីខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានបញ្ជាក់ថា ត្រីរាជនេះ ជាប្រភេទត្រីញី មានប្រវែង ១៦៨សង់ទីម៉ែត្រ ទម្ងន់សរុប ៥២គីឡូក្រាម ពាក់ស្លាករដ្ឋបាលជលផល លេខកូដ២៧០ ត្រូវបានប្រជានេសាទ ចាប់បាននៅតាមដងទន្លេមេគង្គ ភូមិថ្មី “ក” ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ដោយប្រើប្រាស់ឧបករណ៍ម៉ាញ់។ក្រោយពីកំណត់អត្តសញ្ញាណរួច ក្រុមការងារនិងមន្ត្រីជំនាញជលផល បានលែងត្រីរាជ នេះ ចូលក្នុងទន្លេមេគង្គវិញ៕

RELATED ARTICLES