Saturday, January 17, 2026
Homeទេសចរណ៍កម្ពុជា សម្រេចលើកលែងទិដ្ឋាការ៤ខែ និងស្នាក់នៅកម្ពុជា ១៤ថ្ងៃ សម្រាប់ភ្ញៀវចិន

កម្ពុជា សម្រេចលើកលែងទិដ្ឋាការ៤ខែ និងស្នាក់នៅកម្ពុជា ១៤ថ្ងៃ សម្រាប់ភ្ញៀវចិន

ភ្នំពេញៈ ក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងស្តីពីការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិន ក្នុងអំឡុងពេល ៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជា បានចំនួន ១៤ថ្ងៃ ពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ប៉ុណ្ណោះ។

តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល បានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែននៃ សាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬ ប្រទេសណាផ្សេងក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជា បានចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំ ពេញ E-arrival card។ ក្នុងអំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិន អាចអញ្ជើញមកកម្ពុជា ប៉ុន្មានលើកក៏បាន។

ក្រសួងទេសចរណ៍ សូមអំពាវនាវដល់សាធារណជន សមាគម ឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេស ចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងភាគី ពាក់ព័ន្ធទាំងអស់ ជ្រាបនិងចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំង ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយតាមគ្រប់មធ្យោ បាយនិងគ្រប់រូបភាព សំដៅជំរុញកំណើនភ្ញៀវទេសចរចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែច្រើន ឡើងថែមទៀត៕

RELATED ARTICLES