Thursday, January 22, 2026
Homeព័ត៌មានជាតិកម្ពុជា ដាក់ឱ្យដំណើរការផែនទីបង្ហាញផ្លូវ ដោះស្រាយការបំពុលបរិស្ថាន ដោយប្លាស្ទិក

កម្ពុជា ដាក់ឱ្យដំណើរការផែនទីបង្ហាញផ្លូវ ដោះស្រាយការបំពុលបរិស្ថាន ដោយប្លាស្ទិក

ភ្នំពេញៈលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវ “ផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិក នៅកម្ពុជា ៖ ដំណើរឆ្ពោះទៅសេដ្ឋកិច្ចប្លាស្ទិកចក្រា”។

ពិធីនេះ មានការចូលរួមពីលោកស្រី Clemence Schmid នាយក Global Plastic Action Partnership, World Economic Forum (GPAP/WEF) និងលោក Enrico Gaveglia តំណាងកម្មវិធីអភិវឌ្ឍន៍សហប្រ ជាជាតិប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ នៃក្រសួងបរិស្ថាន ជាច្រើនរូបទៀត។

លោកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវអំណរគុណដល់ក្រុមការងារ GPAP និង UNDP Cambodia ដែលបានធ្វើបទបង្ហាញ សង្ខេបអំពីផែនទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិក នៅកម្ពុជា ដ៏មានសារៈសំខាន់នេះ។ ការសម្រេចបានផែនទីបង្ហាញផ្លូវនេះ ពិតជាបានឆ្លុះបញ្ចាំងពីកិច្ចខិតខំយ៉ាងមោះមុតរបស់ក្រុមការងារក្រសួងបរិ ស្ថាន ក្រសួង ស្ថាប័នពាក់ព័ន្ធ ស្ថាប័ន ស្រាវជ្រាវ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងភាគីពាក់ព័ន្ធផ្សេងទៀត ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការបំពុលដោយប្លាស្ទិក នៅកម្ពុជា។

លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លាសវៃប្រកបដោយចក្ខុវិ ស័យវែងឆ្ងាយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ” ដំណាក់កាលទី១ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះ ចំនួន៥ គឺ “មនុ ស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” សំដៅឆ្លើយតបទៅនឹងចក្ខុវិស័យ និងគោលដៅរួម គឺកម្ពុជា ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រខាងលើនេះ និងក្រោមការចង្អុលបង្ហាញរបស់សម្តេចនាយកដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានដាក់ចេញនូវ “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន” ២០២៣-២០២៨ ដែលជាផែនទីតម្រង់ទិស និងចង្អុលបង្ហាញយុទ្ធសាស្ត្រជាអាទិភាព គឺ “ភាពស្អាត” “ភាពបៃតង” និង “ចីរភាព”។ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការជាច្រើន សំដៅលើកកម្ពស់ “ភាពស្អាតលើដី” “ភាពស្អាតក្នុងទឹក” និង “ភាពស្អាតលើមេឃ”។ ដើម្បីសម្រេចបាន “ភាពស្អាតលើដី” ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន និងសំណល់ប្លាស្ទិក ដែលជាការងារអាទិភាពមួយ ក្នុង ចំណោមការងារអាទិភាពសំខាន់ៗផ្សេងទៀត ហើយក្រសួង ក៏បានដាក់ចេញនូវវិធានការគន្លឹះជាជំហានៗតាម រយៈយុទ្ធនាការចំនួន៣ ដែលទទួលបានជោគជ័យយ៉ាងធំធេង គឺយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លា ស្ទិក ក្រោមប្រធានបទ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” យុទ្ធនាការ “កម្ពុជាស្អាត ខ្មែរធ្វើបាន” និងយុទ្ធនាការសម្អាតផ្លូវជាតិ “ផ្លូវជាតិគ្មានសំរាម និងសំណល់ប្លាស្ទិក”។

បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ស្របពេលជាមួយនឹងការដាក់ឱ្យប្រើប្រាស់ផែន ទីបង្ហាញផ្លូវសកម្មភាពប្លាស្ទិក នៅកម្ពុជា នៅថ្ងៃនេះ ក្រសួងបរិស្ថាន បានកំណត់យកឆ្នាំ២០២៦ ជាឆ្នាំនៃសកម្ម ភាពជាមួយលទ្ធផលជាក់ស្តែង ដែលជាឆ្នាំដែលយើង រួមដៃគ្នាប្រែក្លាយរាល់សកម្មភាព ឱ្យទៅជាផ្លែផ្កាដ៏មាន ន័យសម្រាប់មាតុភូមិយើង៕

RELATED ARTICLES