Saturday, January 24, 2026
Homeទេសចរណ៍នាវាយក្សដឹកភ្ញៀវទេសចរ ជិត២ពាន់នាក់ ទស្សនាខេត្តព្រះសីហនុ

នាវាយក្សដឹកភ្ញៀវទេសចរ ជិត២ពាន់នាក់ ទស្សនាខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសខ្នាតយក្ស មួយគ្រឿង ឈ្មោះ WEsterdam សញ្ជាតិ NETERLAND បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ប្រកបដោយសុវត្ថិភាព។

ប្រភពខាងលើ បានបញ្ជាក់ថា នាវាទេសចរណ៍ខ្នាតយក្ស ខាងលើ បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ សរុបចំនួន ១៩២៧នាក់ ក្នុងនោះមានស្រី ចំនួន ១០៤០នាក់ មាន៤០សញ្ជាតិ និងមានក្រុមនាវិក ចំនួន ៨២២នាក់ ក្នុងនោះមានស្រី ចំនួន១៦៣នាក់ មាន៤០សញ្ជាតិ។ ចំនួនសញ្ជាតិដែលមានភ្ញៀវទេសចរច្រើនជាងគេ គឺសញ្ជាតិអាមរិក មានចំនួន ៩១៧នាក់ កាណាដា ចំនួន៣១៦នាក់ លក្ខណៈបច្ចេកទេសនាវា មានបណ្តោយប្រវែង ២៨៥,២២ម៉ែត្រ និងទទឹង មានប្រវែង ៣២,២០ម៉ែត្រ មានជម្រៅទឹក ៨,០០ម៉ែត្រ។

នាវាដឹកភ្ញៀវទេសចរខាងលើ បានចូលចតក្នុងគោលបំណងទស្សនាតំបន់កម្សាន្តបែបវប្បធម៌ សាសនា ប្រពៃ ណី នៃព្រះរាជាណាចក្រកម្ពុជា និងបានឈ្វេងយល់ពីការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ពន្ធ័នានានៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាការអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្នុងព្រះរាជា ណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាវាខាងលើនេះ បានដឹកភ្ញៀវទេសចរចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃដដែល ឆ្ពោះទៅប្រទេសវៀតណាម។

នៅក្នុងឱកាសនៃការចូលចតនាវាទេសចរណ៍ខាងលើនេះ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែស្វយត័ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បានសម្របសម្រួលជូនដល់ភ្ញៀវទេសចរ លើឯកសារ (ប៉ាស្ព័រ) ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវទេសចរផងដែរ។ ជាមួយគ្នានេះ ក៏មានភ្ញៀវទេសចរ ចំនួន៦៧នាក់ បានធ្វើដំណើរទៅលេងនៅក្រុងសៀមរាប ផងដែរ៕

RELATED ARTICLES