Sunday, February 15, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឱបស្រី ជក់បារីអេឡិចត្រូនិក ថតបង្ហោះ ជាប់ខ្នោះ៨នាក់

ឱបស្រី ជក់បារីអេឡិចត្រូនិក ថតបង្ហោះ ជាប់ខ្នោះ៨នាក់

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនមនុស្សចំនួន ៨នាក់ (ស្រី២នាក់) ពាក់ព័ន្ធករណីបង្ហោះសកម្មភាពជក់បារីអេឡិចត្រូនិក នៅលើបណ្តាញសង្គម ហ្វេសប៊ុក។

ការឃាត់ខ្លួននេះ ធ្វើឡើងកាលពីវេលាម៉ោង ៨និង៣២នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចទីតាំងហាងសាក់ យីហោ Para Ti ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

តាមប្រភពអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុក ឈ្មោះ ដំ ណឹងក្តៅៗថ្ងៃនេះ បានចុះផ្សាយដែលមានខ្លឹមសារថា “យោងតាមគណនីហ្វេសប៊ុក ឈ្មោះ Para Ti បានបង្ហោះនូវវីដេអូ ប្រមាណជា ៣០វិនាទី និងបានដាក់ខេបសិនថា “ជក់បារីពុល” ហើយនិងមានអ្នកខម្មិនមួយ បានសួរថា “បងមានអាទឹកខ្លាំងៗអត់? ចង់បានមួយដើម” រួចឈ្មោះ Para Ti បានខម្មិនតបថា “មានបង ឆាតមក” សូមសំណូមពរដល់បងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមជួយមានវិធានការផង ដើម្បីកុំឱ្យជំងឺមហារីកមួយនេះ វារីករាលដាលកាន់តែធំឡើងៗ ម៉្យាងវិញទៀត វាប៉ះពាល់ដល់សង្គមជាតិទៀតផង…”។

លុះមកដល់វេលាម៉ោង ៨និង៣២នាទីព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នង ការនគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត ចាត់កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានចុះទៅស្រាវជ្រាវនិងឃាត់ខ្លួនបានមនុស្ស ចំនួន៨នាក់ (ស្រី ២នាក់) នៅចំណុចទីតាំងហាងសាក់ យីហោ Para Ti ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយក្នុងនោះ មាន៤នាក់ នៅក្នុងឃ្លីបវីដេអូ ដែលបានបង្ហោះសកម្មភាពជក់បារីអេឡិចត្រូនិក នៅលើបណ្តាញសង្គម ហ្វេសប៊ុក។

ជនសង្ស័យទាំង៨នាក់ខាងលើ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES