Friday, March 7, 2025
Homeព័ត៌មានជាតិឧកញ៉ា​ម៉ុង ឫទ្ធី នាំ​ព្រះ​អង្គ​ចែម​ មក​ជួប​ជុំ​ប្រពន្ធ​កូន​វិញ

ឧកញ៉ា​ម៉ុង ឫទ្ធី នាំ​ព្រះ​អង្គ​ចែម​ មក​ជួប​ជុំ​ប្រពន្ធ​កូន​វិញ

ភ្នំពេញ ៖ បន្ទាប់ពីបានចាត់ឱ្យក្រុមការងារ ស្វះស្វែងរកបុរសម្នាក់ ដែលលោកហៅថា “ព្រះ- អង្គចែម” ផឹកស្រវឹងស្ទើររាល់ថ្ងៃ បើកប្រាក់ខែ បាន រត់ចោលប្រពន្ធកូនបាត់ រហូតប្រពន្ធបីកូន ខ្ចីយំរហេមរហាម ដើរតាមរកនោះមក លោក- ឧកញ៉ាម៉ុង ប្ញទ្ធី បានឱ្យដឹងថា លោកបានរក ឃើញបុរសប្រមឹកនោះហើយ និងបាននាំមក រស់នៅជួបជុំប្រពន្ធកូនវិញ។

លោកឧកញ៉ាបណ្ឌិតម៉ុង ឫទ្ធី ប្រធាន ក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប បានសរសេរពីព័ត៌មាន នេះ នៅក្នុងទំព័រហ្វេសប៊ុករបស់លោក កាល ពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ថា “ទីបំផុត ក្រុមការងារបានស្វែងរកឃើញព្រះអង្គចែម ដែលមានឈ្មោះពិត កែវ វណ្ណៈ អាយុ៣៥ឆ្នាំ ពាក់អាវយឺតសឆ្នូត ពកូនឈរកណ្តាលអមសង ខាង គឺមេក្រុមនាំព្រះអង្គចែម ឱ្យមកជួបជុំ ប្រពន្ធកូនវិញ។ រូបថតនេះ នៅខាងមុខវីឡា ដ៏ធំស្កឹមស្កៃរបស់ព្រះអង្គចែម។ ខ្ញុំនឹងឱ្យក្រុម ការងារជួយតាមដានមើលសកម្មភាពរបស់ គ្រួសារនេះជាប្រចាំ។ អរគុណច្រើនណាស់ ដល់ ប្រិយមិត្ត Facebook ដែលបានជួយឈឺឆ្អាល ក្នុងករណីនេះ”។

បន្ថែមលើសំណេរតាមហ្វេសប៊ុកខាងលើ នេះ លោកម៉ុង ឫទ្ធី បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ថា ការដែល លោកបានហៅបុរសប្រមឹករត់ចោលប្រពន្ធកូន នេះ ថា “ព្រះអង្គចែម” ដោយសារលោកចង់ ពញ្ញាក់អារម្មណ៍គេឱ្យភ្ញាក់រលឹកឈប់ផឹកខិតខំ ធ្វើជាប្តី និងជាឪពុកល្អនៅក្នុងគ្រួសារ។ ប៉ុន្តែ ទោះយ៉ាងណា បានលោកក៏បានឱ្យក្រុមការងារ ធ្វើការអប់រំគេបន្តទៀត។

លោកម៉ុង ឫទ្ធី មានប្រសាសន៍ថា “មែន ហើយ! រកឃើញតាំងពីម្សិលឯណោះ ពេលវា ចាយអស់លុយ ទើបបានរកវាឃើញ គឺប្រាក់ខែ ដែលបើកបានទាំងប៉ុន្មាននោះ យកទៅចាយ ផឹកអស់ទៅ ឥឡូវហ្នឹង ខ្ញុំឱ្យលុយឱ្យកាក់ ដើម្បី ឱ្យបានប្រហែលមួយអាទិត្យទៀត។ ខ្ញុំឱ្យពួកខ្ញុំ អប់រំច្រើនណាស់ អប់រំពីរឿងដើរផឹក ស៊ីចាយ លុយ ហើយកូនដល់ទៅ៣ បើមិនបន្តមើលទៀត គ្រួសារហ្នឹងប្រាកដជាកុនហើយ។ ហើយអ៊ីចេះ ទៀត ពីដើមមក ខ្ញុំធ្លាប់ហៅមកនៅផ្ទះថ្ម អត់ នៅទៀត ចង់នៅផ្ទះខ្ទម ប៉ុន្តែប្រហែលអាទិត្យ រំលងមួយទៀត ខ្ញុំទៅមើលផ្ទាល់មើល៍ ថាតើ ត្រូវដោះស្រាយយ៉ាងម៉េច ព្រោះអ្នកផឹក គេ ពូកែសន្យាណាស់ គេស្បថឱ្យអីឯណា រន្ទះបាញ់ ឯណា ប៉ុន្តែអាហ្នឹងគេស្បថហើយ ប៉ុន្តែយើង តាមមើលទៀត អត់ទាន់អាចជឿបានទេ គឺ មនុស្សផឹក និយាយមកវាស្រួល ដល់អ៊ីចឹងយើង មិនសូវជឿទេ ប៉ុន្តែខ្ញុំមានមនុស្សខ្ញុំឱ្យតាមមើល វាទៀត គឺត្រួតពិនិត្យ កុំឱ្យគេទៅដើរផឹកស៊ី ចោលប្រពន្ធកូន លុយកាក់អី ពេលបើកលើក ក្រោយ ខ្ញុំឱ្យបើកឱ្យប្រពន្ធ ឈប់ឱ្យមកយក លុយទៅអស់ ហើយទៅបាត់អ៊ីចឹងទៀត។ ចំពោះ ប្រាក់ខែនោះ អាចផ្គត់ផ្គង់បានដល់មួយរស់ គេបានដល់១ខែ ១លាន ១លាន២សែន ១លាន ៣សែន ១លាន៤សែន ឯណោះ ប៉ុន្តែគេយក ទៅបំផ្លាញ បើកុំតែបំផ្លាញ ចាយរស់បានស្រួល ហើ់យ គឺមិនស្រួលពេកទេ តែបើមិនអ៊ីចឹងនោះ វាអត់អីទេ ព្រោះអាចដាំណាំដំណោចបន្ថែម ដែរ ហើយពេលអត់ស្រវឹង ឧស្សាហ៍ណាស់ ជា មនុស្សនឹងគេហើយ ប៉ុន្តែទាស់ស្រវឹង”។

លោកម៉ុង ឫទ្ធី បានមានប្រសាសន៍បន្ត ថា “ក្រោយពេលដែលរកឃើញមក ដូចយើង បានប្រោសមនុស្សទាំងម៉ែទាំងកូនហ្នឹងឱ្យរស់ ឡើងវិញអ៊ីចឹង បើសិនអត់ប្តីទេ ម៉ែហ្នឹងទៅ ធ្វើអីកើតដើម្បីរស់នោះ បើកូនដល់ទៅបី ហើយ កូនមួយឆ្នាំមួយយ៉ាងនេះនោះ។ ដូច្នេះខ្ញុំសុំឱ្យ គ្រួសារទាំងឡាយហ្នឹង ផឹកៗទៅ តែកុំឱ្យស្រវឹង បើទ្រាំមិនបាន បើអត់ផឹកបានក៏ល្អដែរ ប៉ុន្តែបើ ផឹក កុំស្រវឹង ឱ្យនៅគិតកូន។ ដល់គាត់ស្រវឹង លែងគិតកូន ធ្វើម៉េច អ្នកណាគេទៅចិញ្ចឹម ប្រពន្ធកូនយើងឱ្យរស់បាននោះ។ ចំពោះការដែល ខ្ញុំប្រើពាក្យ “ព្រះអង្គចែម” ទៅគាត់នោះ ចង់ ដាស់អារម្មណ៍គាត់ថា បើសិនណាមនុស្សមាន ខួរ ហៅដល់ព្រះអង្គហើយ វាអស់មនុស្សហើយ។ ចង់ដាក់ផ្លែឱ្យគាត់ ធ្វើម៉េចឱ្យសម ហៅអាចែម ក៏មិនកើត អ៊ីចឹងហៅព្រះអង្គចែម បណ្តោយ ទៅ”។

គួររំលឹកថា បើតាមការរៀបរាប់របស់ លោកឧកញ៉ាម៉ុង ឫទ្ធី កាលពីវេលាម៉ោងជិត ១២ថ្ងៃត្រង់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ បានឱ្យដឹងថា មាននារីម្នាក់ ឈ្មោះជិន សុផាន់នី អាយុ២៥ឆ្នាំ បានធ្វើដំណើរកាត់ព្រៃចម្ការដូង ប្រេងរបស់លោក ត្រង់ម្តុំអូឆែបប្រណាក (ភូមិ ក្រៅផែនទី ប្រហែល២គីឡូម៉ែត្រទៀត ដល់ បេនឡានរ៉ឺម៉ក ក្នុងចន្លោះ១៦៩ ទៅ១៧គីឡូម៉ែត្រ ពីភ្នំពេញ) ស្ថិតក្នុងភូមិក្មេងវត្ត ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ ដោយមានបីកូនខ្ចី អាយុ២ខែ ដៃម្ខាងទៀត ដឹកដៃកូន អាយុ១៥ ខែ និងកូនអាយុ៥ឆ្នាំ ដើរតាមក្រោយផង ឈរ យំកណ្តាលព្រៃ ហើយគាត់បានឃើញនៅវេលា ម៉ោងជិត១២ថ្ងៃត្រង់ នាថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០១៧ ក៏មានចិត្តអាណិតក្តុកក្តួល។ ពេល នោះ លោកបានសួរនាំដំណើររឿង ហើយនាង ក៏បានប្រាប់ថា ប្តីរបស់នាងដែលមានឈ្មោះកែវ វណ្ណៈ ហៅចែម ជាកម្មករប្រមូលផលផ្លែដូង ប្រេង តែងផឹកស្រាស្រវឹងរាល់ថ្ងៃ ពេលបើក លុយប្រាក់ខែបានហើយ បានរត់ចោលផ្ទះបាត់។ បន្ទាប់ពីបានស្តាប់ដឹងដំណើររឿងនេះហើយ លោកក៏បានដឹកស្ត្រីកូនខ្ចី និងកូនៗមកផ្តល់ចំណី អាហារបាយទឹក សម្លៀកបំពាក់ និងលុយកាក់ មួយចំនួន ព្រមទាំងសន្យារកប្តីនោះ ឱ្យឃើញ ដើម្បីនាំមកអប់រំ ឱ្យកាត់បន្ថយការផឹកស្រា ស្រវឹង ព្រោះការផឹកស្រវឹង ធ្វើឱ្យលែងដឹងប្រពន្ធ កូនអស់ហើយ។ ទីបំផុត នៅពេលនេះ ក្រុមការងាររបស់លោក ក៏បានរកឃើញព្រះអង្គ ចែម បុរសប្រមឹកដែលរត់ចោលប្រពន្ធកូន និង បាននាំមកជួបជុំប្រពន្ធកូនវិញ ដោយអប់រំឱ្យ ឈប់ផឹកស្រា ងាកមកគិតគូរដល់ប្រពនកូន និង អនាគតក្រុមគ្រួសារ៕ កុលបុត្រ

RELATED ARTICLES