ភ្នំពេញ : បុរសជនរងគ្រោះឃាត់ខ្លួនបុរសជនសង្ស័យម្នាក់បន្លំលួចយកលុយក្នុងកាបូមគាត់ហើយត្រូវ ចាប់ជាប់រួមនិងវត្ថុតាងនៅដៃហើយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទ្រាំមិនបានវាយមួយដៃមួយជើងហើយត្រូវសមត្ថកិច្ចឃាត់យកមកបុ៉ស្តិ៍យកមកសាកសួរនាំ កាលវេលាម៉ោង២និង០០នាទីរលថ្ងៃទី២១ ខែ មីនា ឆ្នាំ ២០១៧នៅចំណុចផ្ទះលេខ១៦៥ តាមផ្លូវ៣៦៩ ស្ថិតនៅភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ បុ៊ន សៀវមិញ ភេទប្រុស អាយុ២១ឆ្នាំមុខរបរលក់ស្បែកជើងជជុះលេខ១ស្នាក់នៅផ្ទញ់ះលេខកើតហេតុខាងលើបានប្រាប់សមត្ថកិច្ចមុនកើតហេតុមានបុរសម្នាក់បានចូលផ្ទះគាត់លក់ស្បែកជើងតថ្លៃទិញខ្សែស្បែកជើងចំនួន២គូតែមិនទាន់តថ្លៃគ្នាត្រូវផងក៏បុរសម្នាក់ថាសុំដូរលុយ១០ដុល្លាដូរយកលុយខ្មែរក្រដាស១០០០រៀលសុទ្ធផងហើយដោយមិនទាន់បានដូរអោយទេកំពង់រវល់ដូរលុយអោយបុរសម្នាក់ផ្សេងក្រដាស១០០ដុល្លាស្រាប់តែបុរសនោះឈរជិតគាត់ហើយលូកដៃយកលុយគាត់ក្នុងកាបូមស្ពាយជាប់និងចង្កិះក្រោយមកក៏គាត់ចាប់ជាប់ហើយស្រែកផ្អើលឆាឡាជនសង្ស័យបំរុងរត់តែត្រូវប្រជាពលរដ្ឋចោមរោមមើលពេញនិងចាប់វាយមួយដៃមួយជើងទើបប្ដឹងសមត្ថកិច្ចចុះមកអន្តរាគមន៍ឃាត់យកទៅបុ៉ស្តិ៍ដើម្បីសាកសួរនាំចំណែកគាត់និងដាក់ពាក្យបណ្ដឹងដើម្បីចាត់ការតាមផ្លូវច្បាប់ ។
សមត្ថកិច្ចនគរបាលសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅបានប្រាប់ថាជនសង្ស័យមានឈ្មោះ បុ៊ន ធី ៉េទប្រុស អាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលភូមិសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញបានប្រាប់ថាដោយជនសង្ស័យត្រូវបុរសជនរងគ្រោះអ្នកលក់ស្បែកជើងជជុះគ្រប់ប្រភេទចាប់ប្រគល់អោយសមត្ថកិច្ចពីបទបន្លំលួចយកលុយក្នុងកាបូបស្ពាយនិងចង្កិះយកលុយបានចំនួន៨០ដុល្លានិងលុយខ្មែរ៨៣០០០រៀលហើយក្រោយមកម្ចាស់ផ្ទះបានប្ដឹងសមត្ថកិច្ចអោយមកទទួលយកចាត់ការបន្ត ។
សមត្ថកិច្ចបន្តថាក្រោយពីការសាកសួរនាំបុរសជនសង្ស័យបានសារភាពខ្លួនបានបន្លំលួចលុយពីបុរសរងគ្រោះពិតប្រាកដមែនដោយអត់មានមុខរបរនិងលុយចាយហើយក៏ធ្វើការដកហូតវត្ថុតាងរួមលុយជនរងគ្រោះចំនួន៨០ដុល្លាសហរដ្ឋអាមេរិចនិងលុយខ្មែរ៨៣០០០រៀលនិងនាឡិការដៃចំនួន១និងកងដៃចំនួន១និងជញ្ជៀនត្បូងចំនួន១វង់ជារបស់ជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការបន្ត៕