ភ្នំពេញ ៖ ស្ត្រីម្នាក់ស្លាប់នៅនឹងកន្លែងចំណែក០៧នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាលក្នុងហេតុការណ៍ផ្ទុះឡរកំដៅកាកពីម៉ោង១១និង៤០នាទីថ្ងៃទី២២មិនា២០១៧នៅចំណុចក្នុងរោង ចក្រកាតមដេរ សិន តៃ ហ្គាមិនក្រុមទី៤ភូមិដំណាក់សង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។
សព ឈ្មោះគង់ សាម៉ន ភេទស្រីអាយុ៤៥ឆ្នាំមុខរបរកម្ម្ារនីកាត់ដេរស្នាក់នៅ ភូមិតាងួនសង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ។មានស្រុកកំណើតភូមិប្រក់ទាបឃុំតហរល់ស្រុករមាសហែកខេត្តស្វាយរៀង។ចំណែក៧នាក់ផ្សេងទៀតមិនបានស្គាល់អត្តសញ្ញាណ។
ប្រភពបានប្រាបមថាមុនកើតហេតុកម្មករជាច្រើបាននាំគ្នាអង្គុយហូបបាយនៅក្នុងរោងកម្មករក្រោយហូបហើយមានអ្នកខ្លះចូលក្នុងរោងចក្រអ្នកខ្លះអង្គុយលេងខាងក្រៅពេលនោះបានឮសំលេងផ្ទុះចំនួន២ដងដោយម្តងឮតិចនិងម្តងទៀតឮខ្លាំង
ស្រាប់តែឡរចំហ៊ុយកំដៅខាងលើហោះមកធ្លាក់ត្រូវក្បែរកម្មករដែលកំពុងអង្គុយលេងបណ្តាលអោយស្លាប់ម្នាក់នៅនឹងកន្លែងចំណែក០៧នាក់ផ្សេងទៀតរងរបួសធ្ងន់និងស្រាល។
គួរបញ្ជាក់ថាឡរកណដៅខាងលើត្រូវបានគេអ្វើមានឃ្លាំត្រឹមត្រូវពេលដែលផ្ទុះនេះបានហោះចេញពីកនកលែងដើមជាង៦០ម៉ែត្រឯណ្ណោះ។
ក្រោយកើតហេតុអ្នករងបួសត្រូវបានបញ្ជូនតាមរថយន្តទៅសង្គ្រោះនៅមន្ទីពេទ្យព្រះកុសុមះដោយឡែកអ្នកស្លាប់សមត្ថកិច្ចកំពុងធ្វើកោសល្យវិច្ឆ័យ។