ភ្នំពេញ៖ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានប្រជាពរដ្ឋចាប់ស្វាគមន៍ម១ដៃមួយជើង៍ឡើងចាស់ដៃរួចប្រគល់អោយអាវុតហ្ថខណ្ឌឫស្សីកែវបន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់ការបូកពីស្ត្រីរងគ្រោះម្នាក់មិនបានសំរេចបណ្ដាលឱ្យដួលម៉ូតូត្រូវប្រជាពរដ្ឋក្របួចបានអ្នកបើកចំណែក់ឯម្នាក់ទៀតរត់គេចខ្លួនបាតស្រមោល។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៥០នាទីថ្ងៃត្រង់ថ្ងៃទី២១ខែមិនាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវ២៧៣កែងផ្លូវបុប្ឆារាជធានីក្នុងភូមិទួលគោកសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ។
សមត្ថកិច្ចឱ្យដឹងថាជនសង្ស័យដែលត្រូវឃាត់បាននោះមានឈ្មោះសុខដារ៉ាហៅទីភេទប្រុសអាយុ៣៤ឆ្នាំមុខរបមិនពិតប្រាកដស្នាក់ផ្សារទួលគោកសង្កាត់បឹងកកទី់២ខណ្ឌទួលគោក(អ្នកបើកម៉ូតូឃាត់ខ្លួន)រីឯម្នាក់ទៀតដែលរត់គេចខ្លួនបាត់នោះមានក្ដីភេទប្រុសអាយុ២៥ឆ្នាមានមុខរបរំមិនពិតប្រាកដ(អ្នកឆក់រត់គេចខ្លួន)ចំណែកឯស្ត្រីរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណជិះម៉ូតូកូនទា(មិនបានមកដាក់ពាក្យបណ្ដឹងទេ)
តាមប្រភពព័ត៍មានពីប្រជាពរដ្ឋបានឱ្យដឹងថានៅមុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកកូនទាពណ័កណ្តុរប្រមេះមិនចាំស្លាកលេខជិះតាមផ្លូវលេខ២៧៣ក្នុងទិសដៅពីកើតទៅលិចខណៈពេលមកដល់ចំនុចកើតហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស៊ីរស់ពណ៍សរលាយខ្មៅមិនមានស្លាកលេខមកពីក្រោយបានធ្វើសកម្មភាពឆក់ការបូកពីស្ត្រីរងគ្រោះមិនបានសំរេចដោយជនរងគ្រោះបានទាញកាបូបទៅវិញទៅមកវិញបណ្ដាលឱ្យម៉ូតូជនសង្ស័យដួលជនរងគ្រោះបានស្រែកឆោឡោថាចោរទើបប្រជាពរដ្ឋឃើញហេតុការណ៍ពទ្ធ័ចាប់បានអ្នកបើកម្នាក់សា្វគមន៍មួយដៃមួយជើងឡើងចាស់ដៃទើបប្រគល់ឱ្យអាវុតហ្ថខណ្ឌឫស្សីកែវនិងម្នាក់ទៀតេត់បាតជើងសព្រាតគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុជនសង្ស័យម្នាក់និងម៉ូតូជាមធ្យាបាយធ្វើសកម្មភាពត្រូវអាវុតហ្ថនាំខ្លួនមកមកកាន់មូលដ្ឋានកងរាជអាវុតហ្ថខណ្ឌឫស្សីកែវដើម្បីធ្វើកំណត់ហេតុនិងកសាងសំណំុរឿងបញ្ជូនទៅអាវុតហ្ថក្រុងចាត់ការបន្ត៕កែវឈីម