Saturday, March 7, 2026
Homeទេសចរណ៍នាវាយក្សដឹកទេសចរជិត២ពាន់នាក់ ចូលទស្សនាប្រទេសកម្ពុជា

នាវាយក្សដឹកទេសចរជិត២ពាន់នាក់ ចូលទស្សនាប្រទេសកម្ពុជា

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នាវាទេសចរណ៍ខ្នាតយក្ស ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS បានដឹកភ្ញៀវទេសចរ ជិត២ពាន់នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

នាវាទេសចរណ៍នេះ មានគោលបំណងមកទស្សនាប្រទេសកម្ពុជា រយៈពេល១ ថ្ងៃ បន្ទាប់ពីចេញដំណើរមកពីប្រទេសប៊្រុយណេ។

នាវាទេសចរណ៍ខ្នាតយក្ស ឈ្មោះ NORWEGIAN SUN សញ្ជាតិ BAHAMAS មានបណ្តោយប្រវែង ២៥៨,៦០ ម៉ែត្រ និងទទឹង ៣២ម៉ែត្រ ជម្រៅទឹក ៨,២០ម៉ែត្រ។ នាវាទេសចរណ៍នេះ មាននាវិកសរុបចំនួន ៨៩១ នាក់ (ស្រី២០១នាក់) មាន៤៦សញ្ជាតិ។ មានភ្ញៀវទេសចរសរុប ចំនួន ១ ៨៣១នាក់ (ស្រី ១ ០០៤នាក់) មាន៤៦សញ្ជាតិ។

ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺសហរដ្ឋអាមេរិក (១០៧៥នាក់) និងកាណាដា (២២៣នាក់) ហើយនាវាទេសចរណ៍នេះ នឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ វិញ នៅវេលាម៉ោង៧យប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦៕

RELATED ARTICLES