Saturday, July 19, 2025
Homeព័ត៌មានជាតិ  ជិះ​ម៉ូតូ​ដឹកផ្លែ​ត្នោត​ទៅ​លក់​ជន​សង្ស័យ​២​នាក់ ស្ទាក់​វ៉ៃ​តាម​ផ្លូវ​យក​ម៉ូតូ​ទៅ​បាត់

  ជិះ​ម៉ូតូ​ដឹកផ្លែ​ត្នោត​ទៅ​លក់​ជន​សង្ស័យ​២​នាក់ ស្ទាក់​វ៉ៃ​តាម​ផ្លូវ​យក​ម៉ូតូ​ទៅ​បាត់

ភ្នំពេញ ៖ ស្រ្តីម្នាក់ ជិះម៉ូតូដឹកផ្លែត្នោតមកតាំងពីខេត្តតាកែវ យកមកលក់នៅផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង ប៉ះចំថ្ងៃស៊យមិនទាន់ដល់កន្លែងលក់ផង ត្រូវបានជនសង្ស័យជាក្មេងស្ទាវគ្នា២នាក់ ជិះម៉តូមួយគ្រឿងតាមពីក្រោយ ស្ទាក់វ៉ៃចាក់ផ្លែត្នោតចោល យកម៉ូតូទៅបាត់ដោយសុវត្តិភាព កាលពីវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ស្រ្តីរងគ្រោះមានឈ្មោះ  ស្រេង បុ៊នធូ អាយុ ៤៦ឆ្នាំ មុខរបរ លក់ផ្លែត្នោត មានទីលំនៅ ភូមិហនុមាន ឃុំក្រាំងធ្នង់  ស្រុកបាទី ខេត្តតាកែវ  ។ ចំណែកម៉ូតូដែលជនសង្ស័យវ៉ៃដណ្តើមយកទៅបាត់ម៉ាក ហុងដា សេ១២៥ សេរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ  ភ្នំពេញ 1CG-5594 ។ ចំណែកប្តី ស្រ្តីរងគ្រោះ មានឈ្មោះ ដាំ  វុទ្ធី  អាយុ៣៧ឆ្នាំ មុខរបរលក់ផ្លែត្នោតដូចគ្នា ជិះម៉ូតូមួយគ្រឿងផ្សេងទៀត ទៅលក់ផ្សារផ្សេង ខណៈពេលកើតហេតុ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុប្តីរបស់គាត់ ជិះម៉ូតូមួយគ្រឿង ដឹកផ្លែត្នោត ទៅលក់នៅផ្សារ ត្រពាំងពោធិ សង្កាត់ចោមចៅ មុនបាត់ហើយ ចំណែកគាត់ ជិះម៉ូតូមួយគ្រឿង ដឹកផ្លែត្នោតដូចគ្នា ជិះក្រោយគេ គោលបំណង់យកផ្លែត្នោតទៅលក់នៅផ្សារត្រពាំងថ្លឹង ជិះតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង លុះមកដល់ ចំណុចមុខហាងបាយ លីលី ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ នៅវេលាម៉ោង៥និង១៥នាទីព្រឹកថ្ងៃទី២៣ ខែមិនានេះ ស្រាប់តែ មានក្មេងស្ទាវគ្នា២នាក់ ជិះម៉ូតូ ម៉ាកហុងដា សេ១២៥ មួយគ្រឿងពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះតាមពីក្រោយ ដល់ចំណុចកើតហេតុ ស្រែឲ្យឈប់ គាត់មិនឈប់ ជនសង្ស័យកៀរ គៀងម៉ួតូឲ្យអៀបកៀនខាង ចុះមកវ៉ៃ ដណ្តើម ចាក់ផ្លែត្នោតចោល រួចយកម៉ូតូរបស់គាត់ នាំគ្នជិះគេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះ ទូរស័ព្ទហៅប្តី ឲ្យវិលត្រឡប់មកពីផ្សារត្រពាំងពោធិវិញ ឌុបជូនទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវនិងកំណត់មុខសញ្ញា ៕

RELATED ARTICLES