Friday, March 7, 2025
Homeព័ត៌មានជាតិចាប់​បាន​ចោរ​ម្នាក់​ លួច​ឡើង​លើផ្ទះ​​​វិឡា​ ប៉ុន​ប៉ង​ទ្រព្យ​សម្បត្តិ

ចាប់​បាន​ចោរ​ម្នាក់​ លួច​ឡើង​លើផ្ទះ​​​វិឡា​ ប៉ុន​ប៉ង​ទ្រព្យ​សម្បត្តិ

ឃាត់ជនសង្ស័យម្នាក់ ក្នុងចំណោម២នាក់ លួចចូលក្នុងផ្ទះវីឡាទើបសាងសង់ថ្មីត្រូវសន្តិសុខវាយទ្រោមខ្លួនប្រគល់អោយសមត្ថកិច្ចបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ​ថ្ងៃទី ២៣ ខែមិនា ឆ្នាំ២០១៧ ត្រង់ចំនុច ផ្ទះវីឡាទើបសាងសង់ថ្មី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

​សាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុសន្តិសុខដែលយាមកាមនៅក្នុងសំណង់ផ្ទះវីឡាទើបសាងសង់ថ្មីនោះបានលឺសំលេងដូចជាមានគេលបឡើងចូលលើផ្ទះ ក្រោយមកសន្តិសុខម្នាក់នោះបានងើបពីកន្លែងសំរាកជាមួយកូននិងប្រពន្ធ បាន​ឡើងទៅមើលថាមានអ្នកណាឡើងលើផ្ទះរឺក៍អត់ ​លុះឡើងដល់លើហើយក៏បានប្រទះឃើញជន​សង្ស័យ​ពីរនាក់បាននាំគ្នា​ព្រួតវ៉ៃ​ជាមួយសន្តិសុខម្នាក់នោះរហូតរងរបួសរៀងខ្លួនភ្លាមៗនោះជនសង្ស័យម្នាក់ក្នុងចំនោម២នាក់នោះបានរត់គេចខ្លួនបាត់ស្រមោលនៅសល់តែជនសង្ស័យម្នាក់ដែលត្រូវរងរបួសបែកក្បាលដោយសារតែការវ៉ៃគ្នាទៅវិញទៅមកជា​មួយ​សន្តិសុខ ចំណែកសន្តិសុខ​ក៍ត្រូវបានរងរបួសធ្ងន់ធ្ងរដែរ បន្ទាប់មករូបគេក៍បានហៅអ្នកជិតខាងអោយដឹករូបគាត់បញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យខ្មែរ សូវៀត ។  ចំនែកឯជនសង្ស័យត្រូវបានសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យព្រះកុសមះដើម្បីព្យាបាលរួចបញ្ជូនបន្តយកទៅកាន់ប៉ុស្ដិ​នគរបាលរដ្ឋាបាលទឹកថ្លាដើម្បីធ្វើការសាកសួរ ។

ជនសង្ស័យខាងលើមានឈ្មោះ លីម សល់ អាយុ៣១ឆ្នំា មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ស្រុកកំណើត ភូមិអារក្ស ឃុំត្រពាំងគ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខរងចាំការចាត់ការតាមនីតិវិធី ៕ សោល វណ្ណៈ

RELATED ARTICLES