Thursday, March 6, 2025
Homeព័ត៌មានជាតិបញ្ជូន​ជន​សង្ស័យ​៥​នាក់ ក្នុង​សំណុំរឿង​២ផ្សេង​គ្នា​ ទៅ​តុលា​ការ

បញ្ជូន​ជន​សង្ស័យ​៥​នាក់ ក្នុង​សំណុំរឿង​២ផ្សេង​គ្នា​ ទៅ​តុលា​ការ

ភ្នំពេញ ៖ ជនសង្ស័យចំនួន៥នាក់ ក្នុងសំណុំរឿង២ផ្សេងគ្នា ម្នាក់ជាប់ពាក់ព័ន្ធបង្កហឹង្សាមានស្ថានទម្ងន់ទោស បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ចំណែក៤នាក់ផ្សេងទៀត ជាប់ពាក់ព័ន្ធជួញដូរគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន ។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌពោធិសែនជ៍យ បង្ក្រាបចាប់ឃាត់ខ្លួនបានកន្លងមកសាកសួរនិងកសាងសំណុំរឿង រហូតដល់ព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧នេះ ជនសង្ស័យទាំង៥នាក់ ត្រូវបាននគរបាល បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចោទសួរនិងដាក់បន្ទុកជាផ្លូវការ ។

តាមនគរបាលបានឲ្យដឹងថា ជនសង្ស័យជាប់ពាក់ព័ន្ធ ហឹង្សាមានស្ថានទម្ងន់ទោស បង្កឲ្យបុរសម្នាក់រងរបួសធ្ងន់ មានឈ្មោះ ហុិន សុវណ្ណ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះជួលភូមិត្រពាំងពោធិ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិព្រៃឃ្លោក ឃុំស្វាយតាយាង ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ។ ចំណែកជនសង្ស័យ៤នាក់ទៀត មាន៣នាក់ ជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរថ្នាំញៀន ទី១ ឈ្មោះ បុិក សេដ្ឋា ភេទប្រុស អាយុ២៨ឆ្នាំ ជានិស្សិត  មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។ ទី២ ឈ្មោះ ភន សំផល ភេទប្រុស អាយុ២២ឆ្នាំ ជានិស្សិត ស្នាក់នៅផ្ទះជួលភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើតភូមិ ទួលសាមគ្គី ឃុំសាមគ្គី ស្រុកបាសាទបល័ង្គ ខេត្តកំពង់ធំ ។ ទី៣ ឈ្មោះ លឹម ឡុង ភេទប្រុស អាយុ៣៩ឆ្នាំ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិអូរដំបង ឃុំអូរដំបង២  ស្រុកសង្កែ ខេត្តបាត់បំបង ។ ដោយឡែកជនសង្ស័យម្នាក់ទៀត ជាប់ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់គ្រឿងញៀន ។ នគរបាលបានឲ្យដឹងទៀតថា ជនសង្ស័យចំនួន៤នាក់ ជាប់ពាក់ព័ន្ធទៅនឹង ករណីជួញដូរ ប្រើប្រាស់គ្រៀងញៀន ត្រូវបានកម្លាំងនគរបាលបង្ក្រាបចាប់ឃាត់ខ្លួនបាន កាលពីល្ងាចថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៧កន្លងមក ក្នុងសង្កាត់ចោមចៅ ។ រីឯជនសង្ស័យម្នាក់ ពាក់ព័ន្ធទៅនឹងករណីបង្កហឹង្សា ឲ្យមានរបួសស្នាមធ្ងន់ធ្ងរ ត្រូវបាននគរបាលឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៧កន្លងមក នៅតាមផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ ។

ជនសង្ស័យទាំង៥នាក់ ក្នុងសំណុំរឿង២ផ្សេងគ្នាខាងលើ ក្រោយពីនគរបាលជំនាញខណ្ឌពោធិសែនជ័យ សាកសួរ រួចទៅតាមនីតិវិធី រហូតមកដល់ព្រឹកថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៧នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បូីឲ្យព្រះរាជអាជ្ញាចោទសួរ បន្តនិងដាក់បន្ទុកជាផ្លូវការ ថ្វីកាលបើ មាន១ករណី ដែលជាប់ពាក់ព័ន្ធទៅនឹងបង្កហឹង្សាមានស្ថានទម្ងន់ទោស បង្កឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ មានឈ្មោះ សុះ វណ្ណៈ ហៅពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ រត់មូ៉តូឌុប ស្នាក់នៅផ្ទះជួលភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។ ហើយភាគីបង្កនិងភាគីរងគ្រោះ ចរចារគ្នា ក្រៅប្រព័ន្ធ និយាយត្រូវគ្នា ដោយភាគីខាងជនបង្ក សង់លុយ១៤០០ដុល្លា ជាថ្នូរនឹងការដកពាក្យបណ្តឹងក៏ដោយ តែអ្វីជាទង្វើរប្រព្រឹត្តល្មើស ត្រូវបាននគរបាល បន្តអនុវត្តន៍ទៅតាមនីតិវិធី បញ្ជូនជនសង្ស័យឡើងតុលាកា ៕

RELATED ARTICLES