ខេត្តកំពង់ចាម ៖ ស្ត្រីមានសតិមិនប្រក្រតីម្នាក់ បានដឹកគោចេញទៅឃ្វាលនៅវាលស្រែ តែម្នាក់ឯង ស្រាប់តែត្រូវជនសង្ស័យល្មោភកាម ម្នាក់ បានលបដើរតាមពីក្រោយ និងបានធ្វើ សកម្មភាពចាប់រំលោភសេពសន្ថវៈ រហូតដល់ បានសម្រេច កាលពីវេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ទួលសែនវ៉ាច ខាងជើងភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម។
ជនល្មោភកាមដែលចាប់រំលោភសេពសន្ថវៈក្រមុំនោះ សតិមិនល្អ មានឈ្មោះនៅ នី អាយុ៣៨ឆ្នាំ មុខរបរកសិករ មានលំនៅក្នុង ភូមិកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះគ.អ អាយុ២២ឆ្នាំ ជាមនុស្សមាន សតិមិនប្រក្រតី មានលំនៅក្នុងភូមិជាមួយគ្នា។
តាមប្រភពពីក្រុមគ្រួសារនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កូនស្រីរបស់គាត់ម្នាក់ នេះ (នារីរងរងគ្រោះ) កើតមកមានសតិមិន សូវប្រក្រតីដូចក្មេងដទៃទៀតនោះទេ តែនាង នៅអាចធ្វើការងារមួយចំនួន បានដូចជាធ្វើការ ងារផ្ទះការងារស្រែចម្ការ និងឃ្វាលគោជាដើម ហើយកូនស្រី តែងចេញទៅឃ្វាលគោជាមួយ អ្នកភូមិជារៀងរាល់ថ្ងៃ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ កូនស្រីរបស់គាត់ (នារីរងគ្រោះ) បាន ដឹកគោចេញទៅឃ្វាលនៅវាលស្រែដូចសព្វ មួយដងតែលើកនេះ នាងចេញទៅតែម្នាក់ឯង ប៉ុណ្ណោះ។ លុះពេលដឹកគោដល់វាល ចងគោ រួចរាល់ នាងក៏ដើរត្រឡប់មកផ្ទះវិញ ស្រាប់តែ ភ្លាមនោះ ក៏លេចមុខជនសង្ស័យឈ្មោះនៅ នី បានលបដើរតាមពីក្រោយ រួចក៏ចាប់អូសដៃ ចូលកន្លែងស្ងាត់ធ្វើសកម្មភាពចាប់សម្រាត ខោអាវកូនស្រីរបស់គាត់ចេញអស់ រួចចាប់ រំលោភ រហូតដល់បានសម្រេចតែម្តង។
ប្រភពខាងលើ បានឱ្យដឹងទៀតថា ក្រោយ ពីធ្វើសកម្មភាពរំលោភសេពសន្ថវៈកូនស្រីរបស់ គាត់រួច ជនសង្ស័យក៏រត់គេចខ្លួនចេញពីកន្លែង កើតហេតុបាត់ស្រមោល ចំណែកកូនស្រីរបស់ គាត់បានដើរផងយំផងត្រឡប់មកផ្ទះវិញ និង បានយករឿងរ៉ាវទាំងអស់ ប្រាប់ពួកគាត់ជា ឪពុកម្តាយ ហើយភ្លាមនោះ ពួកគាត់ក៏ប្រញាប់ នាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ឃុំស្រក ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែម្តង។
លោកឯក ប៉ាន់ដន អធិការនគរបាលស្រុក កំពង់សៀម បានបញ្ជាក់ថា ក្រោយពីទទួលបាន ពាក្យបណ្តឹងពីអាណាព្យាបាលនារីរងគ្រោះ ភ្លាម សមត្ថកិច្ចបានចុះដល់ទីតាំងកើតហេតុធ្វើការ ស្រាវជ្រាវ រហូតឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យនាំយកមកសាកសួរនៅអធិការដ្ឋាន នគរបាលស្រុកកំពង់សៀម។ ចំណែកនារីរងគ្រោះត្រូវបានបញ្ជូនទៅពិនិត្យនិងធ្វើកោសល្យវិច័យនៅមន្ទីរពេទ្យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន ព្យាយាមឆ្លើយបដិសេធរាល់ការចោទប្រកាន់ របស់ភាគីរងគ្រោះ ប៉ុន្តែយ៉ាងណា ត្រូវរង់ចាំ លទ្ធផលកោសល្យវិច័យរបស់នារីរងគ្រោះចេញ សិន ទើបដឹងថា ជនសង្ស័យពិជាបានប្រព្រឹត្ត ឬក៏អត់៕ សុភ័ណ្ឌ