Thursday, March 6, 2025
Homeព័ត៌មានជាតិឪ​ស្រវឹង​ ទាត់កំសៀវ​ទឹក​ដាំ​ពុះ ​រលាក​កូន​ស្រី​ក្រមុំ

ឪ​ស្រវឹង​ ទាត់កំសៀវ​ទឹក​ដាំ​ពុះ ​រលាក​កូន​ស្រី​ក្រមុំ

ខេត្តកំពង់ស្ពឺ ៖ បុរសប្រមឹកម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែកត្រឡប់ទៅដល់ផ្ទះ វិញ ក៏បង្ករឿងអុកឡុកពេញផ្ទះ និងថែមទាំង ស្ទុះទៅទាត់កំសៀវទឹក ដែលកំពុងដាំពុះលើ ចង្ក្រាន បណ្តាលឱ្យសាចទឹកពុះទៅលើកូនស្រី ក្រមុំរបស់ខ្លួន រងរបួសរលាកពេញខ្លួន បង្កឱ្យ មានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ យប់ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ នៅចំណុច ចម្ការស្វាយក្រុមហ៊ុន ឡះះ មានទីតាំងស្ថិត ក្នុងភូមិច្រកទៀក ឃុំត្រពាំងជោ ស្រុកឱរ៉ាល់។

កូនស្រីក្រមុំដែលរងគ្រោះរលាកទឹកក្តៅ ដោយសារឪពុកស្រវឹង មានឈ្មោះកប ចន្ទ្រា អាយុ២២ឆ្នាំ មុខរបរកម្មករក្នុងចម្ការស្វាយ ក្រុមហ៊ុន ឡះះ ធ្វើការ និងស្នាក់នៅក្នុងភូមិ កើតហេតុខាងលើ។ ចំណែកបុរសជាឪពុកចិត្ត ភ្លើង មានឈ្មោះឆឹង ថៃ អាយុ៤៥ឆ្នាំ មុខរបរ កម្មករ ចម្ការស្វាយជាមួយគ្នា និងមានលំនៅ ក្នុងភូមិតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច។

តាមប្រភពពីនារីរងគ្រោះជាកូនស្រី បាន រៀបរាប់ប្រាប់ថា ឪពុករបស់នាងគឺជាមនុស្ស ប្រមឹក តែងផឹកស្រាជាប់ជាប្រចាំ ហើយឱ្យតែ បានស្រាចូលពោះម្តងៗ តែងកើតមានចរិត កាចសហាវខ្លាំងណាស់ រករឿងឈ្លោះប្រកែក វាយដំប្រពន្ធកូនមិនស្វាង។ នៅមុនពេលកើតហេតុ ឪពុកបានចេញទៅផឹកស្រាតាំងពីក្បាល ព្រលប់ លុះដល់វេលាម៉ោងកើតហេតុខាងលើ ខណៈដែលនាងកំពុងអង្គុយដាំទឹកនៅក្រោម ផ្ទះ ស្រាប់តែលេចមុខឪពុកមកដល់ទាំងស្រវឹង ទ្រេតទ្រោត និងមិនដឹងជាចងកំហឹងមកពីណា ក៏ស្រែកឡូឡា អុកឡុកពេញផ្ទះ។

នារីរងគ្រោះបន្តថា លុះបន្តិចក្រោយមក ឪពុក ស្រាប់តែស្ទុះមកទាត់កំសៀវទឹកដែល នាងកំពុងដាក់ដាំទឹកនៅលើចង្ក្រាន និងកំពុង ពុះ បណ្តាលឱ្យសាចមកលើនាង ធ្វើឱ្យរងរបួស រលាកពេញមួយចំហៀកខ្លួនខាងឆ្វេង ពិសេស សាច់ដៃក្រោមក្លៀកខាងឆ្វេងតែម្តង ហើយនេះ សំណាងធំណាស់ ដែលនាងគេចផុតពុំនោះទេ ច្បាស់ជាងរលាកពេញមុខមាត់ច្បាស់ជាវីវរធំ មិនខាន។

ក្រោយកើតហេតុ នារីរងគ្រោះជាកូនស្រី អត់ទ្រាំនឹងទង្វើឃោរឃៅរបស់ឪពុកលែងបាន ក៏រត់ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល ត្រពាំងជោ ឱ្យជួយអន្តរាគមន៍ រហូតឈាន ដល់ការចាប់ឃាត់ខ្លួនបុរសជាឪពុកនាំយកទៅ សាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនបង្កហេតុជា ឪពុកបានសារភាពថា ខ្លួនពិតជាបានទាត់កំសៀវ ទឹកដាំពុះ ធ្វើឱ្យរលាកកូនស្រីពិតមែន មូលហេតុ ក៏ព្រោះតែស្រវឹងស្រាខ្លាំងពេក។

ជនបង្កហេតុត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាល ខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធី៕ អ៊ុំ ណូន

RELATED ARTICLES