Thursday, March 6, 2025
Homeព័ត៌មានជាតិមាន​ជំងឺប្រចាំ​កាយ​ ដើរ​ហាត់ប្រាណ​ ​ត្រូវ​សន្តិសុខ​យាម​សិប្បកម្ម​ឈើ​កែច្នៃ​វាយ​របួស

មាន​ជំងឺប្រចាំ​កាយ​ ដើរ​ហាត់ប្រាណ​ ​ត្រូវ​សន្តិសុខ​យាម​សិប្បកម្ម​ឈើ​កែច្នៃ​វាយ​របួស

​ភ្នំពេញ ៖ បុរស​ម្នាក់មានជំងឺលើសឈាមប្រចាំកាយដើរហាត់ប្រាណតាមត្រូវត្រូវសន្តិសុខ យាមឈើកែច្នៃចោទថាចោរបានវាយទ្រមខ្លួនរងរបួសធ្ងន់កាលពីវេលាម៉ោង៥និង៣០ល្ងាច​ថ្ងៃទី២៣ខែមិនាឆ្នាំ២០១៧ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងនៅចំនុចមុខសិប្បកម្មកែច្នៃឈើ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ​មានឈ្មោះញឹបសៀកឡេងភេទប្រុសអាយុ47ឆ្នាំមុខរបរយោធាបំរើការងារនៅ អង្គភាពកងពលតូចលេខ៧០ស្នាក់នៅផ្ទះលេខ៣៧ភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកសំរោងខេត្តតាកែវមានប្រពន្ធ​ឈ្មោះស្រីម៉ៅ ​អាយុ៤២ឆ្នាំ ​មុខរបរលក់ដូរនៅផ្ទះកើតហេតុខាងលើ ​មានស្រុកកំណើតនៅស្រុកស្វាយជ្រុំខេត្តស្វាយរៀងមានកូនចំនួន៣នាក់​។

តាម​ការរៀបរាប់របស់ប្រពន្ធជនរងគ្រោះបានអោយដឹងថាប្តីរបស់គាត់មានជម្ងឺលើស​ឈាមប្រចាំកាយរហូតពិការដៃជើងទៅហើយ ។ ជារៀងរាល់ល្ងាចជនរងគ្រោះតែងតែដើរ​ហាត់ប្រាណដោយបណ្តើរឆ្កែមួយក្បាលទៅជាមួយ នៅមុនពេលកើតហេតុប្តី របស់គាត់បានចេញពីផ្ទះនៅវេលាម៉ោង៤និង៣០នាទីល្ងាច ដោយមិនបាន បណ្តើរឆ្កែទៅជាមួយដូចសព្វ មួយដងទេ រហូតមកដល់ម៉ោង៥និង៣០នាទីល្ងាចនៅ តែមិនឃើញត្រឡប់មកវិញ មានការ ងឿងឆ្ងល់ក៏បានបានអោយកូនស្រីបងជិះម៉ូតូដើរ រកបានប្រទះឃើញឳពុកគាត់ត្រូវសន្តិសុខ យាមនៅសិប្បកម្មកែច្នៃឈើវាយរងរបួសជើង ដៃបណ្តាលអោយរងរបួសធ្ងន់ដោយសន្តិ​សុខខាងលើចោទថាជនរងគ្រោះជា​ចោរចូលលូចឈើក្នុងរោងកែច្នៃ ដោយវាយឲ្យហើម ប៉ោងខ្នងនិងប៉ោងជង្គង់ថែមទៀត។

ក្រោយពេលកើតហេតុក្រុមគ្រួសាររបស់ជនរងគ្រោះបាននាំជនរងគ្រោះទៅដាក់ពាក្យ បណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅទាមទារសំណងចំនួន៤លានរៀលយកមកព្យាបាល របួស ។ បន្ទាប់ពីទទួលបានពាក្យបណ្តឹងហើយសមត្ថកិច្ចចុះទៅសួរនាំកន្លែងកើតហេតុត្រូវ​បាន​សន្តិសុខយាមនៅក្បែរនោះបានឆ្លើយថាកន្លងមកសន្តិសុខយាមនៅសិប្បកម្មកែច្នៃ​ឈើខាងលើនេះធ្លាប់វ៉ៃគេរបៀបនេះជាញឹកញាប់មកហើយ​ ប៉ុន្តែសមត្ថកិច្ចមិនទាន់បានចុះ ទៅឃាត់ខ្លួនជនបង្កបាននៅឡើយទេ ៕ នូផាន់ណា

RELATED ARTICLES