Thursday, March 6, 2025
Homeព័ត៌មានជាតិតារា​សម្តែងពេជ្រ អាលីហ្សា ចេញ​ពីក្លឹប​បើក​រថយន្ត​បុក​ម៉ូតូ​របួស​ធ្ងន់២នាក់

តារា​សម្តែងពេជ្រ អាលីហ្សា ចេញ​ពីក្លឹប​បើក​រថយន្ត​បុក​ម៉ូតូ​របួស​ធ្ងន់២នាក់

​ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ បានអះអាងថាជាតារាសម្តែងពេជ្រ អាលីហ្សា ចេញពីជប់លៀងមិត្តភក្កិ នៅក្លឹប ៥៥ បើករថយន្តបុកម៉ូតូមួយគ្រឿងរងរបួសធ្ងន់២នាក់ ​ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវសុធារសនៅមុខសាកលវិទ្យាល័យបៀរប្រាយស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន។

អ្នកបើករថយន្តបង្កម៉ាកឡិចស៊ីស GS300 មានឈ្មោះ ពេជ្រអាលីហ្សា ភេទស្រី អាយុ២៥ឆ្នាំ ជាតារាសំដែង ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា។

​សាក្សីដែលឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុគេបានឃើញបុរស២នាក់ជិះម៉ូតូមួយគ្រឿង​ម៉ាកToday ពណ៌ទឹកសមុទ្រលាយស ​ពាក់ស្លាកលេខ ភ្នំពេញ 2FL3864ធ្វើដំណើរមកតាមបណ្តោយផ្លូវសុធារសក្នុងទិសដៅត្បូងទៅជើងខណៈពេលមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកឡិចស៊ីស GS300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R2141​ធ្វើដំណើរ​តាមបណ្តោយផ្លូវសុធារស​ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមិនបានបន្ថយល្បឿននោះទេបានរេចង្កូតជ្រុលទៅបុកម៉ូតូចំពីមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់២នាក់ចំនែកឯម៉ូតូTodayខូចខាតខ្ទេចអស់ទាំង​ស្រុងរីឯរថយន្តបង្កវិញខ្ទេចមួយជំហៀងខាងឆ្វេង។

បើ​តាមសំដីរបស់នារីតារាសម្តែងជាអ្នករថយន្តបង្ក​បានបកស្រាយថារូបគាត់ទើបតែចេញមកពីកម្មពីធីជប់លៀងមិត្តភក្តិនៅឯក្លឹប55 ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញលុះពេល​ចេញពីកម្មពិធីហើយបានបើករថយន្តត្រឡប់ទៅផ្ទះវិញមកដល់ចំណុចកើតហេតុស្រាប់តែម៉ូតូTodayជិះដោយប្រុសៗ២នាក់ក្នុងស្ថានភាពស្រវឹងស្រាបើករេពេញតែផ្លូវហើយរេចង្កូតចូលទៅបុករថយន្តរបស់គាត់ចំពីមុខពេញទំហឹងបណ្តាលអោយរងរបួសធ្ងន់ទាំង២នាក់តែម្តង ។

ក្រោយពេលកើតហេតុរថយន្តសង្គ្រោះបានមកដល់ដឹកយកជនរងគ្រោះទាំង២នាក់យកទៅព្យាបាលនៅគ្លីនិក​ហុងហាក់។ ចំនែកអ្នកបើករថយន្តបង្កបន្ទាប់ពីកើតហេតុមានមិត្តភក្កិ​បើករថយន្តហាយឡែនឌ័រមកដល់កន្លែងកើតហេតុសុំធានាយកអ្នកបើកបរត្រឡប់ទៅផ្ទះ វិញ ប៉ុន្តែសមត្ថកិច្ចមិនព្រមបានឃាត់យកប៉ុស្តិ៍នគរបាលទន្លេបាសាក់ដើម្បីប្រគល់ឲ្យនគរ បាលចរាចរណ៍ផ្លូវគោកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករងចាំដោះស្រាយគ្នានៅពេលក្រោយទៀត៕ ឥន សាន់ស៊ីដេត

RELATED ARTICLES