Friday, April 3, 2026
Homeទេសចរណ៍នាវាយក្ស ដឹកភ្ញៀវ៦០០នាក់ ចូលចតនៅក្រុងព្រះសីហនុ

នាវាយក្ស ដឹកភ្ញៀវ៦០០នាក់ ចូលចតនៅក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តខេត្តព្រះសីហនុ បានឱ្យដឹងថា នៅវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ នាវាទេសចរណ៍បរទេសខ្នាតយក្ស ១គ្រឿង ឈ្មោះ Seven Seas Mariner សញ្ជាតិ Bahamas បានចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយសុវត្ថិភាព។នាវាទេសចរណ៍ខ្នាតយក្សនេះ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ សរុបចំនួន ៦០៩នាក់ ក្នុងនោះមានស្រី ចំនួន ៣២៣នាក់ មាន៨៧សញ្ជាតិ និងមានក្រុមនាវិក ចំនួន៤៦៤នាក់ ក្នុងនោះមាននាវិកស្រី ចំនួន១០៨នាក់ មាន៣៦សញ្ជាតិ។ ចំនួនសញ្ជាតិភ្ញៀវទេសចរច្រើនជាងគេ គឺសញ្ជាតិអាមេរិក មានចំនួន ៤០០នាក់ ក្នុងនោះមានស្រី ចំនួន២១១នាក់។

ចំពោះលក្ខណៈបច្ចេកទេសនាវា មានបណ្តោយប្រវែង ២១៦,៩៣ម៉ែត្រ ទទឹងប្រវែង ៨៨,៨០ម៉ែត្រ និងមានជម្រៅទឹក ៧ម៉ែត្រ។

នាវាដឹកភ្ញៀវទេសចរខាងលើ ចូលចតក្នុងគោលបំណងទស្សនាតំបន់កម្សាន្តបែបវប្បធម៌ សាសនាប្រពៃណី នៃព្រះរាជាណាចក្រកម្ពុជា និងឈ្វេងយល់ពីការអភិវឌ្ឍលើហេដ្ឋារចនាសម្ពន្ធ័នានានៅក្នុងខេត្តព្រះសីហនុ ក៏ដូច ជាការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេច ហ៊ុន ម៉ាណែត នា យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នាវាខាងលើនេះ ដឹកភ្ញៀវទេសចរ ធ្វើដំណើរមកពីប្រទេសវៀតណាម ហើយចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦។

នៅក្នុងឱកាសនៃការចូលចតនាវាទេសចរណ៍ខាងលើនេះ មន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វារកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានសម្របសម្រួលជូនដល់ភ្ញៀវទេសច លើឯកសារ (ប៉ាស្ព័រ) ដើម្បីបង្កលក្ខ ណៈងាយស្រួលដល់ការធ្វើដំណើរបន្តរបស់ភ្ញៀវ ទេសចរ។ ជាមួយគ្នានេះ ក៏មានភ្ញៀវទេសចរ ចំនួន១៤នាក់ ក្នុងនោះមានស្រី ចំនួន៧នាក់ បានធ្វើដំណើរទៅលេងនៅខេត្តសៀមរាប ផងដែរ៕

RELATED ARTICLES