Saturday, February 1, 2025
Homeព័ត៌មានជាតិបើក​ត្រាក់​ទ័រថយ​ក្រោយ​ធ្លាក់​ប្រឡាយ ក្រឡាប់​សង្កត់​ស្លាប់

បើក​ត្រាក់​ទ័រថយ​ក្រោយ​ធ្លាក់​ប្រឡាយ ក្រឡាប់​សង្កត់​ស្លាប់

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ បានបើកត្រាក់ទ័រថយក្រោយ បំណងយកទីសម្រាប់ បត់ តែដោយខ្វះការប្រុងប្រយ័ត្ន មិនមើល ក្រោយឱ្យបានច្បាស់ ក៏ជ្រុលធ្លាក់ចូលទៅក្នុង ប្រឡាយក្រឡាប់ត្រាក់ទ័រផ្ងារជើង សង្កត់លើ អ្នកបើកបរ បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១១និង៤០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយ ផ្លូវលំភូមិព្រើងកោង ផ្លូវបំបែកទៅភូមិបន្ទាត់បោះ ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ។
ជនរងគ្រោះដែលត្រូវត្រាក់ទ័រក្រឡាប់ សង្កត់ស្លាប់ មានឈ្មោះឌិន ចេក អាយុ៣១ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិវាល សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ គេឃើញជន- រងគ្រោះបានបើកត្រាក់ទ័រក្នុងទិសដៅពីត្បូង ទៅជើង តាមបណ្តោយផ្លូវលំ លុះមកដល់ ចំណុចកើតហេតុ ជនរងគ្រោះក៏បានឈប់ ដើម្បី ថយក្រោយបំណងបត់ត្រាក់ទ័រត្រឡប់ក្រោយ វិញ។ លុះពេលថយក្រោយ ដើម្បីយកចន្លោះ សម្រាប់បត់ត្រាក់ទ័រទៅក្រោយខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឱ្យត្រាក់ទ័ររអិលថយក្រោយ ធ្លាក់ចូលទៅក្នុងប្រឡាយទឹកជាប់ចិញ្ចើមផ្លូវ ធ្វើឱ្យត្រាក់ទ័រក្រឡាប់ និងសង្កត់ពីលើជនរងគ្រោះជាអ្នកបើក បណ្តាលឱ្យជនរងគ្រោះស្លាប់ នៅនឹងកន្លែងយ៉ាងអាណោចអាធ័មតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជន- រងគ្រោះពិតជាត្រូវត្រាក់ទ័រក្រឡាប់សង្កត់ស្លាប់ ប្រាកដមែន មូលហេតុដោយសារតែជនរងគ្រោះ បើកត្រាក់ទ័រថយក្រោយដោយខ្វះការប្រុងប្រយ័ត្នដោយខ្លួនឯង ទើបបណ្តាលឱ្យរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតបែបនេះ។
សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ទៅឱ្យក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យ តាម ប្រពៃណី៕ ចាន់ សុខលន់

RELATED ARTICLES