Saturday, February 1, 2025
Homeព័ត៌មានជាតិម៉ែ​ឪ​មិន​នៅ ភ្លើង​ឆេះ​ផ្ទះ ស្លាប់​កូន​តូច​២នាក់

ម៉ែ​ឪ​មិន​នៅ ភ្លើង​ឆេះ​ផ្ទះ ស្លាប់​កូន​តូច​២នាក់

ខេត្តមណ្ឌលគិរី ៖ ក្មេងប្រុសស្រី២នាក់ ត្រូវជាបងប្អូនបង្កើតនឹងគ្នា ត្រូវបានឪពុកម្តាយ ដាក់ឱ្យដេកនៅក្នុងផ្ទះតែ២នាក់ រួចក៏ចាកចេញ ទៅមើលទូរទស្សន៍នៅផ្ទះអ្នកជិតខាង ស្រាប់ តែអកុសល កើតមានអគ្គិភ័យឆេះផ្ទះ ឆេះទាំង កូនតូច២នាក់ ដែលកំពុងដេកលង់លក់ក្នុងដំណេក បណ្តាលឱ្យស្លាប់ក្នុងភ្នក់ភ្លើងយ៉ាងវេទនាជា ទីបំផុត។

ហេតុការណ៍គ្រោះអគ្គិភ័យបណ្តាលឱ្យ ឆេះស្លាប់ក្មេង២នាក់បងប្អូនបង្កើតនេះ បាន កើតមានឡើង កាលពីវេលាម៉ោង១០និង១០ នាទីយប់ ថ្ងៃទី២៣ ខែមីនា ២០១៧ នៅចំណុច ភូមិខ្ញែង ឃុំចុងផ្លាស់ ស្រុកកែវសីមា។

ក្មេងប្រុសស្រីទាំង២នាក់បងប្អូន ដែល ឆេះស្លាប់ក្នុងភ្នក់ភ្លើង រួមមានទី១-ឈ្មោះយ៉ឹម ផល្លី ភេទប្រុស អាយុ៤ឆ្នាំ និងទី២-ឈ្មោះយ៉ឹម ផល្លា ភេទស្រី អាយុ២ឆ្នាំ។ ក្មេងប្រុសស្រីរងគ្រោះទាំង២នាក់ មានឪពុកឈ្មោះពាក យ៉ឹម អាយុ២៥ឆ្នាំ ម្តាយឈ្មោះប៊ុន ភន អាយុ២៤ឆ្នាំ ទាំង ឪពុកម្តាយនិងកូនតូចៗជាជនជាតិភ្នង ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ចំណែកផ្ទះ ដែលទទួលរងការឆាបឆេះ មានទំហំ៦ម៉ែត្រ គុណនឹង៧ម៉ែត្រ សង់ពីឈើ ប្រក់ស័ង្កសី។

តាមប្រភពពីឪពុកម្តាយក្មេងប្រុសស្រីរងគ្រោះ បានរៀបរាប់ទាំងទឹកភ្នែកថា នៅមុន ពេលកើតហេតុ ដោយសារតែជីវភាពពួកគេ ក្រីក្រពេក ទើបមិនមានលទ្ធភាពទិញទូរទស្សន៍ ទុកសម្រាប់មើលនឹងគេទេ ហើយរាល់យប់ នៅពេលចង់មើលទូរទស្សន៍ម្តងៗ តែងនាំប្រពន្ធ កូនទៅអង្គុយមើលនៅផ្ទះរបស់អ្នកជិតខាង ដែលនៅក្បែរៗនោះ។

ប្រភពដដែលបន្តថា រហូតមកដល់យប់ កើតហេតុ ដោយសារតែកូនតូចៗទាំង២នាក់ ងងុយដេក ទើបពួកគេបានលួងកូនឱ្យដេក នៅ ក្នុងផ្ទះ បន្ទាប់មកក៏នាំគ្នា២នាក់ប្តីប្រពន្ធ ចេញ ទៅមើលទូរទស្សន៍នៅផ្ទះរបស់អ្នកជិតខាង ដែល មានចំងាយពីផ្ទះរបស់ខ្លួនប្រមាណ៥០ម៉ែត្រ ប៉ុណ្ណោះ។ ស្រាប់តែមកដល់វេលាម៉ោងកើត- ហេតុខាងលើ ខណៈដែលកំពុងជក់មើលទូរ- ទស្សន៍ ក៏ស្រាប់តែពេលចោលភ្នែកទៅមើល ផ្ទះរបស់ខ្លួនឃើញមានភ្លើងឆាបឆេះយ៉ាងសន្ធោ- សន្ធៅ ទើបធ្វើឱ្យពួកខ្លួន២នាក់ប្តីប្រពន្ធ ស្រែក ឆោឡោ រួចក៏ស្ទុះរត់សំដៅទៅផ្ទះ បំណងជួយ សង្គ្រោះជីវិតកូន តែពេលទៅដល់ មិនអាចចូល ក្នុងផ្ទះបានឡើយ ព្រោះតែអំណាចភ្លើងឆេះ ពេញបន្ទុកទៅហើយ ទើបបានត្រឹមស្រែកទ្រហោ យំហៅកូនប្រុសស្រី ដែលត្រូវភ្លើងឆេះស្លាប់ អស់ទៅហើយនោះប៉ុណ្ណោះ។

តាមសម្តីឪពុកម្តាយក្មេងប្រុសស្រីរង- គ្រោះបានបញ្ជាក់ថា នៅក្នុងផ្ទះដែលត្រូវភ្លើង ឆេះនោះ ក្រៅពីកូនប្រុសស្រី២នាក់ មានស្រូវ ប្រមាណ៤០បាវ រួមនិងសម្ភារៈប្រើប្រាស់មួយ ចំនួនទៀត ត្រូវភ្លើងឆេះគ្មានសល់អ្វីទាំងអស់។

រហូតមកដល់ព្រឹក ថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៧ ទាំង២នាក់ប្តីប្រពន្ធជាម្ចាស់ផ្ទះ បាន ត្រឹមអង្គុយរើសឆ្អឹងកូនតូចទាំង២នាក់ ដែល ត្រូវភ្លើងឆេះស្ទើរគ្មានសល់ឆ្នឹង ដើម្បីយកទៅ រៀបចំធ្វើបុណ្យតាមប្រពៃណីបងប្អូនជនជាតិ ភាគតិច។

ជុំវិញករណីគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានសមត្ថកិច្ចសន្និដ្ឋានថា គឺបណ្តាលមក ពីភ្លើងទៀនដែលឪពុកម្តាយក្មេងរងគ្រោះដុត ទុកបំភ្លឺចោលក្នុងផ្ទះដួលរលំ ទើបបង្កឱ្យមាន ការឆាបឆេះឡើង ចំណែកកូនប្រុសស្រីតូចៗ ទាំង២នាក់ដោយសារគ្មានអ្នកមកជួយសង្គ្រោះ ផង និងមិនអាចរត់ចេញទាន់ផង ទើបត្រូវភ្លើង ឆេះស្លាប់យ៉ាងអាណោចអាធ័មតែម្តង៕

RELATED ARTICLES