Friday, April 10, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបឆបោកអនឡាញនៅកាស៊ីណូ ឃាត់ខ្លួន១៣៩នាក់

បង្ក្រាបឆបោកអនឡាញនៅកាស៊ីណូ ឃាត់ខ្លួន១៣៩នាក់

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះ កាលពីព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ បានធ្វើការឡោមព័ទ្ធទីតាំងអគារកាស៊ីណូ RICH ស្ថិតនៅក្បែររង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ដែលត្រូវបានសង្ស័យថា ជាទីតាំងឆបោកតាមអនឡាញ (Online Scams)។

ប្រតិបត្តិការនេះ ដឹកនាំដោយលោកប្រាក់ ប៉ូលី អភិបាលរងខេត្ត និងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលមានកម្លាំងនគរបាលកងរាជអាវុធហត្ថខេត្ត និងក្រុងប៉ោយប៉ែត ច្រើនក្រុម។ ជាលទ្ធផល បានឃាត់ខ្លួនជនបរទេស ចំនួន១៣៩នាក់ និងរឹបអូសសម្ភារៈ Online Scams មួយចំនួន ហើយការបង្ក្រាបនេះ មានរយៈពេល ១ថ្ងៃពេញ ចាប់តាំងពីព្រឹក រហូតដល់ល្ងាច ទើបបញ្ចប់។

ជនបរទេសដែលត្រូវបានឃាត់ខ្លួននេះ មានចម្រុះជាតិសាសន៍ គឺមាន ចិន វៀតណាម និងឥណ្ឌូណេស៊ី និងបញ្ជូនតាមរថយន្ត ឆ្ពោះទៅខេត្តសៀមរាប ដើម្បីរៀបចំបណ្តេញចេញពីកម្ពុជា ឱ្យត្រឡប់ទៅស្រុកកំណើតវិញ តាមយន្តហោះពិសេស នៅព្រលានយន្តហោះសៀមរាប-អង្គរ ដែលបន្តនីតិវិធីដោយនគរបាលអន្តោប្រវេសន៍៕

RELATED ARTICLES