Saturday, April 25, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គម វ៉ៃខ្នោះមេខ្យល់ នាំពលរដ្ឋខ្មែរ ៥នាក់ លួចឆ្លងដែន

 វ៉ៃខ្នោះមេខ្យល់ នាំពលរដ្ឋខ្មែរ ៥នាក់ លួចឆ្លងដែន

ខេត្តបាត់ដំបងៈ មេខ្យល់ម្នាក់ និងពលករខ្មែរ ចំនួន៥នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅទឹកដីថៃ តាមភូមិ សាស្ត្រស្រុកសំពៅលូន ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន គីឡូ៩ សហការជាមួយកម្លាំងយោធាផ្នែកសឹករង សំពៅលូន ចុះបង្ក្រាបភ្លាមៗ។

ប្រតិបត្តិការបង្ក្រាបករណីលួចឆ្លងដែនខុសច្បាប់នេះ បានធ្វើឡើង កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នៅចំ ណុចភូមិស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៦នាក់ រួមមាន ទី១-ឈ្មោះសារ៉េត គឹមហៀង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ (ជាមេខ្យល់នាំផ្លូវ)។ ទី២-ឈ្មោះឯក ម៉ុន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទី៣-ឈ្មោះខែន ផល្លា ភេទស្រី អាយុ៤១ឆ្នាំ រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទី៤-ឈ្មោះខែន សុថា ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ទី៥-ឈ្មោះណាត ប៊ុនថា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងទី៦-ឈ្មោះវុត ចាន់ធា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅស្រុកមង្គលបុរី ខេត្តបន្ទាយមាន ជ័យ។

ក្រោយឃាត់ខ្លួន ជនសង្ស័យជាមេខ្យល់ និងពលករទាំង៥នាក់ ត្រូវបានកម្លាំងជំនាញបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការបន្តតាមនីតិវិធី។

ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចតែងតែណែនាំអំពីផលលំបាកក្នុងការឆ្លងដែនខុសច្បាប់ ដល់បងប្អូនប្រជាពលរដ្ឋ សូមកុំចាញ់បោកមេខ្យល់ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិតផងដែរ៕

RELATED ARTICLES