Saturday, February 1, 2025
Homeព័ត៌មានជាតិចូល​ហូប​កាហ្វេ​ ចេញមកវិញចោរលួច​ម៉ូតូបាត់

ចូល​ហូប​កាហ្វេ​ ចេញមកវិញចោរលួច​ម៉ូតូបាត់

ភ្នំពេញ ៖ បុរសម្នាក់រត់ទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៧ បន្ទាប់ពីចូលហូបកាហ្វេ១កែវ១៥០០រៀល ចេញមកវិញត្រូវបានជនសង្ស័យកាច់សោកម៉ូតូជិះយកទៅបាត់ ស្ថិតនៅត្រង់ចំណុចហាងកាហ្វេមួយកន្លែងតាមផ្លូវបេតុង ក្រោយវត្តអង្គតាមុិញ ភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ  អ៊ុក រិន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅផ្ទះជួលភូមិគោកចំបក់ សង្កាត់ចោមចៅ មានស្រុកកំណើត ភូមិកោះរះ ឃុំកោះរះ ស្រុកល្វឯម ខេត្តកណ្តាល ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅបាត់ ម៉ាក ហុងដា សេ១២៥  សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FH-2199 ។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ បានចូលទៅហូបកាហ្វេ ត្រង់ចំណុចខាងលើ អស់មួយកែវ គិតលុយ១៥០០រៀល រួចចេញមកវិញ ស្រាប់តែឃើញម៉ូតូខ្លួនត្រូវបានជនសង្ស័យកាច់សោក ជិះចាកចេញទៅហើយ ស្រែកឲ្យគេជួយ ក៏ហួសពេល មូ៉តូទៅបាត់ដោយសុវត្តិភាព ។

ក្រោយកើតហេតុ ជនរងគ្រោះ បានត្រឹមកាន់កាតគ្រីទៅប្តឹងនគរបាលប៉ុស្តិ៍ចោមចៅ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

RELATED ARTICLES