ភ្នំពេញ៖ អ្នកញៀនល្បែងស៊ីសង(បាញ់អាប៉ោង)តាមដងផ្លូវសារធារណៈ០៣នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាចាបមឃាត់ច្លួនជាក់ស្តែងខណះកំពុងប្រមូលផ្តុំគ្នាលេងយ៉ាងអនាធិបត្តេយ្យតាមដងផ្លូវ។ឃាត់ខ្លួនក្រុមអ្នកញៀនល្បែងខាងកាលពីម៉ោង១១និង០០នាទីថ្ងៃទី២៦មិនា២០១៧នៅផ្លូវលំភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
អ្នកលេងល្បែងខាងលើទី១ឈ្មោះពាង រ៉ា អាយុ៤៥ឆ្នាំមុខរបរជាងសំណង់និងជាអ្នកបាញ់អោប៉ោងស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី២ឈ្មោះអ៊ឹង តុន អាយុ៤៥ឆ្នាំ
មុខរបរជាងភ្លើងស្នាក់នៅភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។ទី៣ឈ្មោះសុ ផល អាយុ៣៧ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្លូវលំភូមិស្លែងរលើងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។
សមត្ថកិច្ចបានប្រាប់ថាមុនឈានទៅឃាត់ក្រុមខាងលើខណះដែលប្រជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចថាមានក្រុមញៀនល្បែងតែងតែពពាក់ពពូនគ្នាមកបាញ់អាប៉ោងនៅចំណុចខាងលើកក្រោយពីមានប្រជាពលរដ្ឋរាយការណ៍មកកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌក៍សុំយោលបល់ទៅលោកវរៈសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌ ហើយលោកក៍បានបញ្ជារផ្ទាល់មកលោកវរៈសេនីយ៍ត្រី គួក សុខហួ អធិការរងដឹកនាំកម្លាំងសហការណ៍ជាមួយប៉ុស្តិ៍ទឹកថ្លាចុះទៅបង្ក្រាបជាក់ស្តែងនិងឃាត់បានអ្នកញៀនល្បែងបាន០៣នាក់ដកហូតបានមេអាប៉ោងមួយផ្ទិលក្របមួយកំរាលក្រាលមួយនិងថវិការមួយចំនួន។
នៅចំពោះមុខសមត្ថកិច្ចក្រុមអ្នកលេងល្បែងខាងលើវានសារភាពថាគ្រាន់តែលេងកំដរការអផ្សុកប៉ុណ្ណោះដោយចាក់តែបន្តិចបន្តួចទេ។
បច្ចុប្បន្នក្រុមអ្នកញៀនល្បែងខាងលើត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕