ភ្នំពេញ៖បុរសម្នាក់ជាសន្តិសុខយាមប្រចាំការនៅគោលដៅធនាគារឯកទេសខ្មែរបាន គាំងបេះដូងស្លាប់ខណៈពេលបញ្ជូនមកដល់មន្ទីរពេទ្យព្រះកុសមៈ។ ហេតុការខាងនេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ នៅទីតាំងផ្ទះលេខ៣៤៥ ផ្លូវ២៤៥ ក្រុមទី២៩ ភូមិ៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
បុរសដែលស្លាប់ខាងលើនេះមានឈ្មោះ សុឹម ភន ភេទប្រុស អាយុ៥៦ ឆ្នាំជនជាតិខ្មែរ មុខរបរ សន្តិសុខក្រុមហ៊ុនSCY ស្នាក់នៅផ្ទះជួល ផ្លូវ៤២P ភូមិរោងចក្រ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ យាមប្រចាំការណ៌គោលដៅ K12 ( ធនាគារឯកទេសខ្មែរ ) ។
បើតាមសំដីការបំភ្លឺរបស់ឈ្មោះ កែវ សុផល ភេទប្រុស អាយុ៤៣ ឆ្នាំជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារឯកទេសខ្មែរ បានអះអាងថា នៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០១៧ វលាម៉ោង ប្រហែល ៧ : ៤០នាទីព្រឹកខ្លួន បានមកធ្វើការនៅធនាគារឯកទេសខ្មែរ ស្រាប់តែឃើញជនរង គ្រោះ ឈ្មោះ សុឹម ភន បានអង្គុយលើកៅអីហើយ សន្លាប់បែកពពុះមាត់ ភ្លាមនោះខ្លួនក៏ ជួយគក់ច្របាច់ គាត់ហើយនាំគ្នាដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមះ ពេលដឹកមកដល់មន្ទីរត្រូវក្រុមគ្រូពេទ្យប្រាប់ថាគាត់បានដាច់ខ្យល់ស្លាប់បាត់ហើយ ។
បើតាមសំដីឈ្មោះ ឡោះ សុខ ភេទស្រីអាយុ៥៥ ឆ្នាំ ជាប្រពន្ធសព បានអះអាងថា ប្ដីរបស់ខ្លួនមានជំងឺបេះដូងប្រចាំកាយ ដោយលេបថ្នាំជាប់ជាប្រចាំ គ្រូពេទ្យបានហាម ប្ដីខ្លួនថាកុំឲ្យផឹកកាហ្វេ តែជនរងគ្រោះនៅតែផឹកកាហ្វេ ។
តាមការសន្និដ្ឋានរបស់ការវិភាគរបស់នគរបាលកោសល្យវិច័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ និងគ្រូពេទ្យកោសល្យវិច័យបានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយ សារការគាំងបេះដូង អាចមកពីជំងឺបេះដូងរបស់គាត់។
បច្ចុប្បន្នសពយើងបានធ្វើការប្រគល់ជូនក្រុមគ្រួសារ ដើម្បីទទួលយកទៅធ្វើបុណ្យតាម ប្រពៃណី ៕ ឌីណា
សន្តិសុខយាមធនាគារឯកទេសខ្មែរ គាំងបេះដូងស្លាប់
RELATED ARTICLES