Tuesday, March 4, 2025
Homeព័ត៌មានជាតិស្រវឹង​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ស្លាប់​៣​ និង​របួស​ជា​ច្រើន​នាក់

ស្រវឹង​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង ស្លាប់​៣​ និង​របួស​ជា​ច្រើន​នាក់

ភ្នំពេញ ៖ រថយន្តកាមរីឆ្លាម១គ្រឿង បើកបញ្រ្ចាសទិសដៅចរាចរណ៌បានបុករះម៉ូតូជាច្រឿនគ្រឿង បណ្តាលឲ្យមានមនុស្សស្លាប់ និងរបួសរដូករណែលពេញផ្លូវជិត១០នាក់ បង្កឲ្យមានការភ្ញាក់ផ្អើលកឡើង កាលពីវេលាម៉ោង៦ និង៣០នាទីរសៀល ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅលើមហាវិថីព្រះមុនីវង្ស ចំណុចថមុខស្ថានីយឧតុនិយម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា​ នៅវេលាកើតហេតុខាងលើ មានរថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ ២M-២២៤៥ បើកបរដោយបុរសម្នាក់(មិនទាន់ស្គាល់អត្ថសញ្ញាណ ព្រោះក្រោយកើតហេតុៗ ត្រូវបានប្រជាពលរដ្ឋ បញ្ចេញកំហឹងម្នាក់១ដៃ ១ជើង រហូតដង្ហើមចង្រិត) បើកបរបញ្រ្ចាសទិសដៅចរាចរណ៌ តាមមហាវិថីព្រះមុនីវង្ស ឆ្ពោះទៅស្ពានអាកាសក្បាលថ្នល់។ លុះមកដល់ចំណុចកើតហេតុបានបុករះម៉ូតូជាច្រើនគ្រឿង បណ្តាលៀមានមនុស្សស្លាប់៣នាក់ ភ្លាមៗ។
ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

RELATED ARTICLES