ខេត្តបន្ទាយមានជ័យ ៖ ពិធីមង្គលការមួយ កំពុងប្រព្រឹត្តទៅយ៉ាងរលូន និងពោរពេញទៅ ដោយភាពសប្បាយរីករាយ ស្រាប់តែមិនទាន់ ចប់សព្វគ្រប់ផង ក៏ជួបរឿងអកុសល ខណៈដែល បុរសចំណាស់ជាឪពុករបស់កូនកំលោះបានដាច់ ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មនៅក្នុងរោង– ការ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចភូមិកោះកែវ ឃុំឫស្សី– ក្រោក ស្រុកមង្គលបុរី។
បុរសរងគ្រោះដែលដាច់ខ្យល់ស្លាប់ទាំង កណ្តាលទីនៃពិធីមង្គលការកូនប្រុសរបស់ខ្លួន នេះ មានឈ្មោះក្រូច ឆឺយ អាយុ៦៦ឆ្នាំ មុខរបរ កសិករ មានលំនៅក្នុងភូមិព្រែកលីវ ឃុំរការ ស្រុកកងមាស ខេត្តកំពង់ចាម។
លោកអនុសេនីយ៍ឯកងួន ភិរម្យ មេ– បញ្ជាការស្តីទីមូលដ្ឋានកងរាជអាវុធហត្ថស្រុក មង្គលបុរី បានឱ្យដឹងថា ពិតជាមានករណីឪពុក កូនកំលោះដេកស្លាប់ក្នុងខណៈពេលដែលមក ចូលរួមមង្គលការកូនប្រុសរបស់ខ្លួនប្រាកដមែន ដោយបុរសរងគ្រោះបានធ្វើដំណើរស្កាត់មកពី ស្រុកកងមាស ខេត្តកំពង់ចាម ដើម្បីចូលរួម ពិធីមង្គលការកូនប្រុសរបស់ខ្លួននៅចំណុចភូមិ កើតហេតុខាងលើ ស្រាប់តែអកុសល បែរជា ដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័មទៅវិញ។
តាមប្រភពពីក្រុមគ្រួសាររបស់ជនរង– គ្រោះ បានបញ្ជាក់ឱ្យដឹងថា ជនរងគ្រោះមាន ជម្ងឺលើសឈាមប្រចាំកាយ ជាយូរមកហើយ ហើយនៅមុនពេលកើតហេតុ ជនរងគ្រោះបាន ស្កាត់ពីកំពង់ចាម មកចូលរួមមង្គលការកូនប្រុស នៅបន្ទាយមានជ័យ តែមិនដឹងជាយ៉ាងម៉េច បែរជាដាច់ខ្យល់ស្លាប់ក្នុងថ្ងៃជ័យមង្គលរបស់ កូនប្រុសទៅវិញ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបាន ចុះពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ ថា ជនរងគ្រោះបានស្លាប់ដោយសារតែកើត អាការឡើងឈាមខ្លាំង បណ្តាលឱ្យដាច់សរសៃ ឈាមស្លាប់តែម្តង ពោលគឺមិនពាក់ព័ន្ធទៅនឹង ករណីអ្វីផ្សេងនោះទេ។
សពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹក ត្រឡប់មកកាន់លំនៅឋានឯខេត្តកំពង់ចាម វិញ ដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី៕ ចាន់ សុខលន់