ខេត្តបាត់ដំបង ៖ ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ ចេះតែត្អូញត្អែរថា ឈឺចុកចាប់ត្រង់ប្រដាប់ភេទ លុះម្តាយសង្ស័យឈ្លេចសួរនាំ ទើបធ្លាយរឿង កូនស្រីរបស់ខ្លួនត្រូវបុរសចំណាស់រស់នៅក្បែរ ខាងគ្នាចាប់រំលោភសេពសន្ថវៈរហូតដល់បាន សម្រេចអស់រយៈពេលជាង១០ថ្ងៃមកហើយ ទើបធ្វើឱ្យស្ត្រីជាម្តាយកើតទុក្ខមិនសុខចិត្ត ក៏ រត់ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ឃាត់ ខ្លួនតាចាស់ល្មោភកាម នាំយកមកចាត់ការតាម ច្បាប់។
ករណីតាចាស់ចាប់រំលោភសេពសន្ថវៈ ក្មេងស្រីនេះ បានកើតឡើងតាំងពីរសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ២០១៧ មកម៉្លេះ នៅចំណុច ភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ប៉ុន្តែរឿងរ៉ាវ ទើបនឹងបែកធ្លាយ និងត្រូវស្ត្រីជាម្តាយដាក់ពាក្យប្តឹង រហូតឈានដល់ការចាប់ឃាត់ខ្លួន ជនសង្ស័យបាន កាលពីរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
បុរសចំណាស់ ដែលជាប់ចោទថា បាន ចាប់រំលោភសេពសន្ថវៈក្មេងស្រីនេះ មានឈ្មោះ កែវ ពៅ អាយុ៦២ឆ្នាំ មុខរបរកសិករ មាន លំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកក្មេង ស្រីរងគ្រោះ ទើបនឹងមានអាយុ៦ឆ្នាំប៉ុណ្ណោះ សព្វថ្ងៃរស់នៅក្នុងបន្ទុកឪពុកម្តាយ និងមាន លំនៅក្នុងភូមិជាមួយគ្នា។
តាមសម្តីស្ត្រីឈ្មោះឯក ពៅ អាយុ៤៩ឆ្នាំ ត្រូវជាម្តាយរបស់ក្មេងស្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ គាត់មិនបានដឹងថា កូនស្រីរបស់គាត់ត្រូវគេចាប់រំលោភសេពសន្ថវៈ នោះទេ ទើបតែមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ គាត់បានឮកូនស្រីរបស់គាត់ (ក្មេងស្រីរងគ្រោះ) ចេះតែត្អូញត្អែរដដែលៗថា នាង ឈឺត្រង់ប្រដាប់ភេទខ្លាំងណាស់ លុះពេលគាត់ ហៅកូនស្រីមកពិនិត្យមើលឃើញថា ប្រដាប់ ភេទរបស់កូនស្រីមានសភាពហើម និងស្នាម រលាកយ៉ាងធ្ងន់ធ្ងរ។ ឃើញបែបនេះ គាត់ក៏បាន សួរនាំកូនស្រី ទើបនាងបាននិយាយប្រាប់ថា នាងត្រូវតាពៅ (ជនសង្ស័យឈ្មោះកែវ ពៅ) ដែលរស់នៅក្បែរផ្ទះគ្នាចាប់រំលោភជាង១០ ថ្ងៃមកហើយ ខណៈដែលនាងទៅលេងផ្ទះរបស់ ជនសង្ស័យ។ គ្រាន់តែស្តាប់ឮសម្តីកូនស្រីបែប នេះ ធ្វើឱ្យគាត់នឹកអាណិតកូនស្រីខ្លោចចិត្ត ដែលមិនគួរណាបុរសចំណាស់ខាងលើ មានគំនិត អាក្រក់ ចាស់ហើយនៅមានតណ្ហាក្រាស់ ហ៊ាន ចាប់រំលោភកូនស្រីរបស់គាត់ ដែលមិនទាន់ដឹង ក្តីបែបនេះសោះ។ ភ្លាមនោះ គាត់ក៏រត់ទៅប្តឹង សមត្ថកិច្ចឱ្យជួយអន្តរាគមន៍ រហូតឈានដល់ ការចាប់ឃាត់ខ្លួនជនសង្ស័យរូបនេះ យកមក សាកសួរ។
តាមសម្តីក្មេងស្រីរងគ្រោះ បានឱ្យដឹថា តាពៅ (ជនសង្ស័យ) តែងចាប់នាងរំលោភ ពេលនាងទៅលេងផ្ទះគាត់ ខណៈដែលឪពុក ម្តាយនាងរវល់ចេញទៅចម្ការអស់។ ក្មេងស្រីរងគ្រោះបន្តថា ជនសង្ស័យធ្លាប់ចាប់នាងរំលោភ ជាច្រើនដងមកហើយនៅលើពូក។ នៅមុន ពេលដែលជនសង្ស័យចាប់នាងរំលោភ គឺជនសង្ស័យតែងហៅឱ្យនាងមើលរឿងក្នុងទូរស័ព្ទ ដៃ តែនាងមិនដឹងថា ជារឿងអ្វីនោះទេ លុះ ក្រោយមក ជនសង្ស័យក៏ចាប់នាងរំលោភសេពសន្ថវៈតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ កែវ ពៅ បានសារភាពថា ខ្លួនពិតជាធ្លាប់បាន ចាប់ក្មេងស្រីរងគ្រោះរំលោភសេពសន្ថវៈប្រាកដ មែន ខណៈដែលក្មេងស្រីមកលេងផ្ទះរបស់គាត់ ហើយចំពេលគ្មានមនុស្សនៅ។ តែយ៉ាងណា ជនសង្ស័យបានព្យាយាមឆ្លើយបដិសេធថា ខ្លួន ធ្លាប់រំលោភក្មេងស្រីរងគ្រោះបានតែម្តងគត់ ពោលគឺមិនបានប្រព្រឹត្តច្រើនដងដូចអ្វីដែល ក្មេងស្រីរងគ្រោះចោទប្រកាន់នោះទេ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៦ មីនា ឆ្នាំ២០១៧ ដើម្បី ចាត់ការបន្តតាមនីតិវិធី៕