ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យដៃដល់ម្នាក់ ក្នុងចំណោមបក្ខពួក៧នាក់ ដែលបានធ្វើសកម្ម- ភាពស្ទាក់វាយ និងកាប់ប្រហារសិក្ខាកាមសាលា ហ្វឹកហ្វឺនរថក្រោះម្នាក់ស្លាប់ នៅចំណុចខ្នងទំនប់ បឹងសំរោងបាក់ ស្ថិតក្នុងភូមិក្រាំងល្ហុង ឃុំ មហាសាំង ស្រុកភ្នំស្រួច កាលពីយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលា ម៉ោង៤រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជនសង្ស័យស្ថិតក្នុងភូមិកើតហេតុ ខាងលើ ខណៈដែលបក្ខពួក៦នាក់ទៀត បាន នាំគ្នារត់គេចខ្លួនបាត់អស់ទៅហើយ។
ជនសង្ស័យដែលសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះនូច ឈីម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅក្នុងភូមិកើតហេតុ ខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះមុំ សារី អាយុ៣០ឆ្នាំ មុខរបរជាសិក្ខាកាមយោធាវរៈលេខ៦៣ សាលាហ្វឹកហ្វឺនរថក្រោះ៨៦ ស្នាក់- នៅជាមួយឪពុកមាជាឧត្តមសេនីយ៍ផ្កាយ៣ (អា សេ អូ) ឃុំមហាសាំង ស្រុកភ្នំស្រួច និង មានស្រុកកំណើតនៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
លោកសម សាក់ នាយការិយាល័យព្រហ្ម- ទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត កំពង់ស្ពឺ បានឱ្យដឹងថា ការចុះបង្ក្រាបជនសង្ស័យ ខាងលើនេះ ដឹកនាំដោយលោកផ្ទាល់ ក្រោយ ពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និង ក្រោមការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ទើបឈានទៅដល់ឃាត់ខ្លួនជនសង្ស័យបាន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នូច ឈីម បានសារភាពថា កាលពីយប់កើតហេតុ រូបគេពិតជាបានចូលរួមវាយក្រុមជនរង គ្រោះមែន ប៉ុន្តែមិនបានកាប់នោះទេ ហើយ បក្សពួករបស់គេ ដែលជាជនដៃដល់បានរត់គេច ខ្លួនអស់ទៅហើយ ហើយរូបគេស្គាល់ឈ្មោះតែ ៤នាក់ទេ គឺទី១-ឈ្មោះមីត ទី២-ឈ្មោះវិរៈ ទី៣-ឈ្មោះស្រស់ និងទី៤-ឈ្មោះឈុន ចំណែក ២នាក់ទៀតមិនស្គាល់។
ជនសង្ស័យត្រូវបានសមត្ថកិច្ចរៀបចំកសាង សំណុំរឿង បញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួក៦ នាក់ទៀតដែលរត់គេចខ្លួនបាត់សមត្ថកិច្ចកំពុង តែតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោសតាម ច្បាប់។
គួររំលឹកថា កាលពីវេលាម៉ោង៨និង៤០ នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២១៧ មានករណី ឃាតកម្មដ៏សាហាវឃោរឃៅមួយ បានកើត ឡើង នៅចំណុចខ្នងទំនប់បឹងសំរោងបាក់ ស្ថិត ក្នុងភូមិក្រាំងល្ហុង ឃុំមហាសាំង ស្រុកភ្នំស្រួច ដោយបុរសជាសិក្ខាកាមសាលាហ្វឹកហ្វឺនរថក្រោះ (វរៈលេខ៦៣) ម្នាក់ ត្រូវជាក្មួយរបស់លោក ឧត្តមសេនីយផ្កាយ៣មួយរូប បានកើតមាន ជម្លោះជាមួយក្រុមប្រជាពលរដ្ឋនៅក្នុងរោងការ មួយកន្លែង លុះចេញមកវិញ ក៏ត្រូវក្រុមជនដៃដល់មិនស្គាល់មុខស្ទាក់កាប់ប្រហារ រហូត ដល់ស្លាប់យ៉ាងអាណោចអាធ័ម រួចអូសសព ទម្លាក់ចោលនៅក្នុងទឹកបឹង និងត្រូវគេប្រទះ ឃើញសព កាលពីវេលាម៉ោង៧និង៣០នាទី ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧។
តាមប្រភពពីមិត្តភក្តិរបស់ជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនកើតហេតុ ជនរងគ្រោះរួមនិងមិត្តភក្តិ២នាក់ទៀត រួមមាន ឈ្មោះឡញ់ ពិនថុនា អាយុ២២ឆ្នាំ និងឈ្មោះ ឆាយ សុខរី អាយុ២៧ឆ្នាំ ជាសិក្ខាកាមសាលា ហ្វឹកហ្វឺនរថក្រោះជាមួយគ្នា បានជិះម៉ូតូឌុបគ្នា ត្រឡប់មកពីពិធីមង្គលការគេវិញ ដោយធ្វើ ដំណើរមកតាមភ្លឺទំនប់សំរោងបាក់ (ទីតាំង កើតហេតុ)។ លុះពេលជិះមកជិតដល់ចំណុច ផ្លូវចូលសាលាហ្វឹកហ្វឺនរថក្រោះ៨៦ ចម្ងាយ ប្រហែល៣០ម៉ែត្រ ក៏លេចមុខជនសង្ស័យចំនួន ៦នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ០២គ្រឿង បានហៅជនរងគ្រោះទាំង៣នាក់ឱ្យឈប់ លុះ ជនរងគ្រោះឈប់ម៉ូតូ ស្រាប់តែក្រុមជនសង្ស័យ បានស្ទុះមកព្រួតវាយទៅលើជនរងគ្រោះទាំង ៣នាក់ ហើយភ្លាមនោះ ឈ្មោះឆាយ សុខរី និង ឈ្មោះឡាញ់ ពិនថុនា បាននាំគ្នារត់មកចូលក្នុង សាលាដើម្បីទៅហៅគេឱ្យមកជួយអន្តរាគមន៍ ខណៈដែលជនរងគ្រោះ ឈ្មោះមុំ សារី រត់មិន រួច ក៏ត្រូវក្រុមជនសង្ស័យព្រួតវាយនៅនឹងកន្លែង។ ក្រោយពីហៅគ្នីគ្នាចេញមកជួយអន្តរាគមន៍ ស្រាប់តែបាត់ទាំងក្រុមជនសង្ស័យ បាត់ទាំង ជនរងគ្រោះ មិនដឹងទៅណា ហើយទោះជានាំ គ្នាតាមរកពេញមួយយប់ក៏នៅតែរកមិនឃើញ សោះ។
ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ សាច់ញាតិជនរងគ្រោះ និងក្រុមសិក្ខាកាមយោធា សាលាហ្វឹកហ្វឺនរថក្រោះ៨៦ បាននាំគ្នាមុជទឹក រាវរកក្នុងទឹកបឹងក្បែរកន្លែងកើតហេតុ ទើប ឃើញសពជនរងគ្រោះឈ្មោះមុំ សារី នៅក្នុង ទឹកទំនប់សំរោងបាក់ រួចក៏នាំគ្នាជួយស្រង់យក សពមករក្សាទុកក្នុងបន្ទាយ ដើម្បីរាយការណ៍ សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះមកពិនិត្យនិងធ្វើ កោសល្យវិច័យ។
ដោយឡែក យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ករណី នេះ ត្រូវបានសមត្ថកិច្ចស្រាវជ្រាវដឹងថា ផ្តើម ចេញមកពីជំលោះនៅក្នុងរោងការមួយកន្លែង ដោយម្ចាស់ដើមការបានហៅភ្ញៀវជាអ្នកភូមិ និងអញ្ជើញភាគីជនរងគ្រោះដែលជាសិក្ខាកាម យោធាចូលរួមផងដែរ។ លុះក្រោយពីផឹកស្រវឹង នាំគ្នាឡើងរាំរែក ភាគីជនរងគ្រោះក៏បានប៉ះ សម្តីគ្នាជាមួយនឹងភ្ញៀវជាអ្នកភូមិ ទើបកើត មានជម្លោះដេញវាយតប់គ្នាពេញរោងការ និង ផ្អើលពេញភូមិ លុះពេលសមត្ថកិច្ចចុះទៅអន្តរា- គមន៍ ទើបមានសភាពស្ងប់ស្ងាត់មកវិញ ហើយ ភាគីជម្លោះក៏ត្រឡប់ទៅផ្ទះវិញអស់រៀងៗខ្លួន។ បន្ទាប់មកក៏កើតមានករណីដេញវាយតប់គ្នា នៅក្បែរបន្ទាយទាហាន និងបណ្តាលឱ្យជនរងគ្រោះបាត់ខ្លួនពេញ១យប់ ស្រាប់តែព្រឹក ឡើង ក៏ប្រទះឃើញសពត្រូវគេវាយសម្លាប់ រួច អូសទម្លាក់ចូល ទឹកបឹងតែម្តង។
ក្រោយពេលហេតុ សមត្ថកិច្ចជំនាញបាន ចុះទៅពិនិត្យនិងធ្វើកោសល្យវិច័យសព រួច បញ្ជាក់ថា ជនរងគ្រោះមានស្នាមរបួសត្រង់ ក្បាលដោយត្រូវនិងវត្ថុរឹងបណ្តាលឱ្យស្លាប់៕ អ៊ុំ ណូន