ខេត្តព្រះសីហនុ ៖ បុរសម្នាក់ មិនដឹងជាមានគំនុំអ្វីខ្លាំងក្លាដល់ថ្នាក់ដោះស្រាយគ្នាមិន បាន ក៏ទាញដំបងឈើដើមទឹកដោះគោ វាយ សំពងទៅលើបុរសម្នាក់ទៀត បណ្តាលឱ្យស្លាប់ យ៉ាងអាណោចអាធ័ម ចោលប្រពន្ធកូនឱ្យនៅ កំព្រា បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពី វេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២៦ ខែ មីនា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលលោកយិម គឹមឡេង ស្ថិតក្នុងក្រុមទី១៣ ផ្លូវម្នាងសីលា ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
ជនដៃដល់ជាឃាតករដៃឆៅ មានឈ្មោះ ជ្រិន អួក អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិកើតហេតុខាងលើ និងមានស្រុក កំណើតនៅភូមិកំណប់ ឃុំកំណប់ ស្រុកគីរីវង់ ខេត្តតាកែវ។ ចំណែកជនរងគ្រោះ មានឈ្មោះ ឃុន តាន់ អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ មានស្រុកកំណើត នៅភូមិចំការកៅស៊ូ ឃុំ ជើងគោ ស្រុកព្រៃនប់ រងរបួសត្រង់ផ្ទៃមុខ និង កញ្ជឹងកជាច្រើនដំបង បណ្តាលឱ្យស្លាប់នៅនឹង កន្លែង។ ជនរងគ្រោះមានប្រពន្ធឈ្មោះនួន ចន្ឋី អាយុ២២ឆ្នាំ និងមានកូនប្រុសស្រី២នាក់ក្នុង បន្ទុក សព្វថ្ងៃស្នាក់នៅផ្ទះជួលលោកយិម គឹមឡេង។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេមិនដឹងថា រវាង ជនរងគ្រោះ និងជនបង្កហេតុមានជម្លោះ ឬគំនុំ អ្វីនឹងគ្នានោះទេ ស្រាប់តែមកដល់វេលាម៉ោង កើតហេតុខាងលើ គេឃើញជនបង្កបានទាញ ដំបងមែកទឹកដោះគោ ប្រវែងជាង១ម៉ែត្រ ទំហំប៉ុនកដៃមនុស្សចាស់ ស្ទុះទៅវាយសំពង ជនរងគ្រោះទាំងកំរោល បណ្តាលឱ្យត្រូវចំផ្ទៃ មុខ និងកញ្ចឹងកជាច្រើនដំបង រហូតដល់ជន- រងគ្រោះបានដាច់ខ្យល់ស្លាប់នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម។
ប្រភពដដែលបន្តថា ក្រោយកើតហេតុ ស្ត្រីជាប្រពន្ធជនរងគ្រោះ ដោយមិនទាន់អស់ ចិត្ត ក៏ព្យាយាមដឹកបញ្ជូនប្តីទៅកាន់គ្លីនិក រស្មី កំពង់សោម ៨៨៨ ដើម្បីសង្គ្រោះជីវិត តែ អកុសលពេលដឹកទៅដល់ គ្រូពេទ្យបានប្រាប់ថា ជនរងគ្រោះបានស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ ម្ចាស់ផ្ទះជួលឈ្មោះ យិម គឹមឡេង បានទាក់ទងរាយការណ៍សុំអន្ត- រាគមន៍ពីសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ១ តែពេលសមត្ថកិច្ចចុះមកដល់ ជនដៃដល់បាន រត់គេចខ្លួនបាត់ទៅហើយ។
សពជនរងគ្រោះ ត្រូវបានស្ត្រីជាប្រពន្ធ ជនរងគ្រោះជួលរថយន្តគ្លីនិកខាងលើ ដើម្បី ដឹកបញ្ជូនប្តីទៅកាន់ស្រុកកំណើតទាំងយប់ ដើម្បី រៀបចំធ្វើបុណ្យ តាមប្រពៃណី។
ជុំវិញករណីខាងលើនេះ សមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវរកមុខសញ្ញា ដើម្បីតាមចាប់ ឃាត់ខ្លួននាំយកមកផ្តន្ទាទោសតាមច្បាប់៕