Saturday, February 1, 2025
Homeព័ត៌មានជាតិប្តី​បែក​ថ្នាំវ៉ៃ​ប្រពន្ធ រួច​បង្ខាំង​ទុក​ក្នុង​ខ្ទម​ចម្ការ

ប្តី​បែក​ថ្នាំវ៉ៃ​ប្រពន្ធ រួច​បង្ខាំង​ទុក​ក្នុង​ខ្ទម​ចម្ការ

ខេត្តត្បូងឃ្មុំ ៖ បុរសម្នាក់ ក្រោយពីប្រើប្រាស់ថ្នាំញៀនលើសកម្រិតក៏អុកឡុកពេញផ្ទះ និងប្រើអំពើហិង្សាយកដងកាំបិតផ្គាក់វាយ ប្រពន្ធរហូតដល់រងរបួសជាំពេញខ្លួន និងថែម ទាំងចាប់បង្ខាំងប្រពន្ធទុកក្នុងខ្ទមចម្ការទៀត ការពារកុំឱ្យប្រពន្ធប្តឹង លុះស្ត្រីជាប្រពន្ធរត់រួច ក៏មកដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួនប្តី កំណាចនាំយកទៅចាត់ការតាមច្បាប់។

ករណីអំពើហិង្សាខាងលើនេះ កើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៧ នៅចំណុចខ្ទមចំការម្រេច ស្ថិតនៅ ភូមិបេង ឃុំដារ ស្រុកមេមត់។ លុះស្ត្រីរងគ្រោះ ជាប្រពន្ធដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះ ចាប់ឃាត់ខ្លួនជនបង្កហេតុជាប្តីបាន កាលពី វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែ មីនា ២០១៧ នៅចំណុចភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់។

ជនបង្កហេតុ ជាប្តីមានឈ្មោះងួន រ៉ូដា អាយុ៣៤ឆ្នាំ មុខកម្មករចម្ការម្រេច។ ចំណែក ស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះឡេង ស៊ីលាន អាយុ៣១ឆ្នាំ មុខកម្មករចម្ការម្រេចដូចគ្នា។ ប្តីប្រពន្ធខាងលើ ធ្វើការនៅក្នុងចម្ការម្រេចក្នុង ភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនបង្កហេតុជាប្តី ទំនងជាទើបនឹងត្រឡប់មកពីប្រើប្រាស់គ្រឿង- ញៀន ក៏បានបង្ករឿងឈ្លោះប្រកែកជាមួយប្រពន្ធ រួចក៏ប្រើដងកាំបិតផ្គាក់មកវាយសំពងលើប្រពន្ធ យ៉ាងចាស់ដៃ បណ្តាលឱ្យត្រូវចំម្រាមដៃឆ្វេង និងស្តាំ ខ្នង ភ្លៅជាច្រើនកន្លែង ព្រមទាំងមាន ស្នាមហើមជាំខ្មៅ។ លុះក្រោយពីបានធ្វើបាប ប្រពន្ធហើយ ជនបង្កហេតុថែមទាំងបានចាប់ បង្ខាំងប្រពន្ធរបស់ខ្លួននៅក្នុងខ្ទមចាំចម្ការទៀត ដើម្បីការពារកុំឱ្យប្រពន្ធប្តឹងប៉ូលិស។ តែទីបំផុត ប្រពន្ធរត់រួច ក៏ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថ- កិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ ឃាត់ខ្លួនបុរសជាប្តីតែម្តង។

ក្រោយពីបានទទួលពាក្យបណ្តឹងសមត្ថ- កិច្ចបានចុះទៅស្រាវជ្រាវនៅភូមិដារកណ្តាល ឃុំដារ ស្រុកមេមត់ ដើម្បីចាប់ខ្លួនជនបង្កហេតុ តែពេលនោះជនបង្កដែលបែកថ្នាំញៀន បាន ធ្វើសកម្មភាពប្រវាយប្រតប់មកលើសមត្ថកិច្ច ជាខ្លាំងដែលពិបាកនឹងចាប់ខ្លួនបាន ប៉ុន្តែក្រោយ ពេលដែលចាប់បានក៏ត្រូវបានបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសួរនាំ និងកសាងសំណុំរឿងទៅសាលាដំបូងខេត្ត៕

RELATED ARTICLES