Friday, May 15, 2026
Homeទេសចរណ៍៤ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលភ្ញៀវទេសចរចិន ២៤ម៉ឺននាក់

៤ខែ ឆ្នាំ២០២៦ កម្ពុជា ទទួលភ្ញៀវទេសចរចិន ២៤ម៉ឺននាក់

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល ៤ខែដំបូង នៃឆ្នាំ២០២៦ កម្ពុជា ទទួលបានភ្ញៀវទេសចរចិន ជាង២៤ម៉ឺននាក់ ឈរនៅលំដាប់លេខរៀងទី១។

ស្ថិតិនេះ ត្រូវបានបញ្ជាក់ នៅពេលលោកហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចុះអនុស្សរណៈមួយ ដើម្បីផ្សព្វ ផ្សាយសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគរបស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ និងប្រទេសចិន កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦។

នៅក្នុងឱកាសនោះ លោកហួត ហាក់ បានបញ្ជាក់ថា ចិន គឺជាទីផ្សារទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា ហើយដើម្បីលើកទឹកចិត្តដល់អ្នកទេសចរចិន ឱ្យមកលេងនៅកម្ពុជា បន្តទៀត កម្ពុជា បានសម្រេចផ្តល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាជនចិន ដែលអាចស្នាក់នៅកម្ពុជា បានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីទាក់ទាញភ្ញៀវទេសចរចិន មកកម្ពុជា កាន់តែច្រើន ក្នុងរដូវកាលបៃ តង។

គួរបញ្ជាក់ថា កាលពីក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ ៥,៥៧លាននាក់ ក្នុងនោះភ្ញៀវទេសចរចិន មានចំនួនជាង ១,២លាននាក់៕

RELATED ARTICLES