ខេត្តស្ទឹងត្រែង ៖ ថ្មីៗនេះរាជរដ្ឋាភិបាល បានសម្រេចចេញប្លង់រឹង ក្នុងតំបន់ភូមិសាស្ត្រស្រុកសៀមបូក នៃខេត្តស្ទឹងត្រែង ឱ្យក្លាយជាតំបន់ផ្ទះ លំនៅឋានរបស់សត្វផ្សោត។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានផ្តល់អាទិភាពខ្ពស់ ដល់ការចុះបញ្ជីតំបន់អភិរក្សសត្វផ្សោត ដើម្បីជួយគាំទ្រដល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ ដ៏គួរឱ្យ ស្រឡាញ់ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ដែលបានជំរុញនិងអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះក្នុងទឹក សម្រាប់ជាឧត្តមប្រយោជន៍យូរអង្វែង ដល់ប្រជាជន។

សូមរំឭកថា ក្នុងទឹកដីខេត្តស្ទឹងត្រែង បច្ចុប្បន្ន សត្វផ្សោត មាននៅក្នុងតំបន់ស្រុកសៀមបូក តែមួយគត់ ដែលមានសត្វផ្សោត កំពុងរស់នៅ រង្វង់២៨-៣២ក្បាល ខណៈដែលសត្វផ្សោតនៅអន្លង់ឈើទាល ជាប់ព្រំប្រទល់កម្ពុជា-ឡាវ នៃស្រុកបុរីអូរស្វាយសែនជ័យ បានងាប់ផុតពូជកាលពីប៉ុន្មានឆ្នាំកន្លងទៅ៕
