Monday, May 18, 2026
Homeសង្គម និងជីវិតបើកឡានលាយបេតុងដេក ក្រឡាប់ធ្លាក់ទឹកប្រឡាយស្លាប់

បើកឡានលាយបេតុងដេក ក្រឡាប់ធ្លាក់ទឹកប្រឡាយស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ បានបើកបររថយន្តលាយបេតុង ១គ្រឿង រេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ធ្លាក់ក្នុងទឹកប្រឡាយ ១កន្លែង បណ្តាលឱ្យលិចទាំងរថយន្ត និងមនុស្ស ឈ្លក់ទឹកស្លាប់។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវលំខ្នងប្រឡាយ ស្ថិតនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំ ពេញ។

បុរសរងគ្រោះដែលបាត់បង់ជីវិត មានឈ្មោះ កាក ចន្ថា អាយុ២៧ឆ្នាំ មុខរបរបើកបររថយន្តលាយ បេតុង មានស្រុកកំណើតនៅឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ និងមានលំនៅ ភូមិរួតចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ ចំណែករថយន្តដែលធ្លាក់ទឹក ពណ៌ស ស្លាកលេខ ភ្នំពេញ 5A-3483 ។

តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅវេលាម៉ោងខាងលើ គេឃើញរថយន្តលាយបេតុង ខាងលើ បានបើកបរក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនគួរសម។ លុះពេលមកដល់ត្រង់ចំណុចកើត ហេតុ សង្ស័យបុរសជាអ្នកបើកបរ ងងុយដេក ងោក ១ភាំង  ធ្វើឲ្យរថយន្តបានរេចង្កូតទៅខាងស្តាំដៃ ធ្លាក់ផ្លូវ ក្រឡាប់ផ្ងារជើងក្នុងទឹកប្រឡាយតែម្តង។

ប្រភពដដែល បន្តថា ខណៈនោះ រថយន្តបានលិចទៅក្នុងទឹក ស្ទើរតែទាំងស្រុង ហើយពេលឃើញបែបនេះ អ្នកនៅជិតនោះ បាននាំគ្នាចុះទៅជួយយកអ្នកបើកបរចេញដែរ ប៉ុន្តែមិនអាចជួយបាននោះទេ ព្រោះរថយន្តលិច បាត់ក្នុងទឹក ស្ទើរទាំងស្រុង មិនអាចមើលជនរងគ្រោះឃើញ មិនតែប៉ុណ្ណោះទ្វាររថយន្តខាងលើជាប់គន្លឹះថែម ទៀត ហើយទម្រាំតែគាស់យកចេញបាន អ្នកបើករថយន្ត បានស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ នគរបាលប៉ុស្តិ៍ព្រៃស បានសហការជាមួយនគរបាលចរាចរាចរណ៍ខណ្ឌដង្កោ ចុះពិនិត្យជាក់ ស្តែង និងស្វែងរកសាច់ញាតិ មកទទួលយកសព ទៅធ្វើបុណ្យតាមប្រពៃណី និងស្ទូចរថយន្ត យកទៅរក្សាទុកបណ្តោះអាសន្ន៕

RELATED ARTICLES