ភ្នំពេញ ៖ ប្តី-ប្រពន្ធមួយគូរ កើតជម្លោះហឹង្សាក្នុងគ្រួសារ វ៉ៃទៅវ៉ៃមក បន្ទាប់ពីប្តីក្មេងសុំលុយប្រពន្ធមិន បាន វ៉ៃប្រ៉ាវយំសស្រាក់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៨ ខែមិនាបឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ឈ្លោះនៅផ្ទះមិនអស់ចិត្ត នាំគ្នារត់ទៅប្តឹងប៉ូលីសបុ៉ស្តិ៍កាកាបឈ្លោះគ្នាបន្តទៀត ។
ភាគីខាងប្រពន្ធមានឈ្មោះ ដេង មិនា អាយុ៤០ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្រុកកំណើតនៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ចំណែកប្តីមានឈ្មោះ រស់ សុីណា អាយុ៣៦ឆ្នាំ មុខរបរ កម្នករសំណង់ ។ គ្រួសារខាងលើមានទីលំនៅភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ មនកូន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ក្នុងបន្ទុកគ្រួសារ ។
តាមការរៀបរាប់ពីភាគីខាងស្រី បានឲ្យដឹងថា គាត់បានគ្នាជាប្តីប្រពន្ធ ក្រោយពីឃាត់ម៉េម៉ាយកូន២នាក់ ប្រុសម្នាក់ស្រីម្នាក់ ហើយបានជួបស្រឡាញ់ ប្រុសក្មេងខាងលើជាបុរសពោញម៉ាយ កូនប្រុសម្នាក់ អស់រយៈ៧ឆ្នាំមកហើយ ជួបជាមួយប្តីក្រោយបានកូនស្រីម្នាក់ទៀត សរុបទាំងអស់៤នាក់ រស់ក្នុងបន្ទុកគ្រួសារ ។ ស្រ្តីដដែលបានយំរៀបរាប់ទៀតថា តាំងពីបានគ្នាជាប្តីប្រពន្ធជាមួយប្តីក្រោយកាលណាមក សុភមង្គលក្នុងគ្រួសារមិនសូវមានទេ ដោយសារខ្វះការយល់យោគគ្នា ពេលមានលុយ ប្តីដឹង ដណ្តើម លួចយកទៅផឹកសុីចាយ លេងល្បែងអស់ ហើយហឹង្សាកើតឡើងញឹកញាប់ ក្រោយពីប្តីស្រវឹង លុះរហូតមកដល់ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០១៧នេះ ខណៈដែលប្តី រៀបនឹងចេញដំណើរទៅធ្វើការ មកទារលុយចំនួន១៥ដុល្លា ប្រាប់ថា ទុកហូបបាយ ប្រពន្ធលាន់មាត់ យុីហូបបាយពេលព្រឹកម្តង១៥ដុល្លា សម្បើមជាងទិញម្ហូបប្រចាំថ្ងៃទៀត ប្រពន្ធមិនឲ្យ ប្តីខឹងស្ទុះវឹងវ៉ៃប្រ៉ាវ ផ្អើលទាំងព្រឹក យំរត់ទៅប្តឹងប៉ូលីសប៉ុស្តិ៍ សុំចង់លែងលះគ្នា ។
តាមសម្តីភាគីខាងប្តីក្មេងវិញបានឲ្យដឹងថាលុយកាក់ ខ្លួនខំរកបានដែរ គ្រាន់សុំយកទៅចាយ ផឹកសុី ប៉ុណ្ណឹង មិនបានដែរ ហើយខ្លួនដាច់ខាតមិនលែងលះឡើយ ទោះជាគេថាប្រពន្ធចាស់ក៏ដោយ ៧ឆ្នាំចាំស្នេហ៍ស្រីចាស់ ខាំហើយមិនលែងឡើយ ។
ក្រោយពីផ្ទុះរឿងហឹង្សាក្នុងគ្រួសារ នាំគ្នាចូលប៉ុស្តិ៍ប៉ូលីស សាកសួរនាំដឹងរឿង ខ្លួនចាស់ កូនធំក្រមុំកម្លោះអស់ហើយ ប៉ូលីសធ្វើការពន្យល់អប់រំ ណែនាំ ត្រជាក់ចិត្ត ធូរស្រាលអារម្មណ៍មកវិញ ទើបប្តីប្រពន្ធមួយគូរខាងលើ នាំគ្នាចាកចេញទៅវិញអស់ ៕