Monday, December 23, 2024
Homeព័ត៌មានជាតិវាយ​អ្នក​រត់​ម៉ូតូ​ឌុប​របួស​ធ្ងន់​ ប្លន់​យក​ម៉ូតូ​បាន​សម្រេច​​ នៅចោមចៅ

វាយ​អ្នក​រត់​ម៉ូតូ​ឌុប​របួស​ធ្ងន់​ ប្លន់​យក​ម៉ូតូ​បាន​សម្រេច​​ នៅចោមចៅ

ភ្នំពេញ៖ ជនសង្ស័យ០២នាក់ បានធ្វើសកម្មភាពវាយអ្នករត់ម៉ូតូឌុបម្នាក់ រងរបួសធ្ងន់់ រួចប្លន់យកម៉ូតូបានសម្រេចហើយគេចខ្លួនដោយសុវត្តិភាព ចំណែកបុរសជាម្នាក់ម៉ូតូ ត្រូវបានសមត្ថកិច្ចដឹកទៅសង្គ្រោះនៅក្លីនិកឯកជននៅជិតកន្លែងកើតហេតុ ។ ករណីនេះកើតឡើងកាលពីម៉ោង២៣ និង១៥នាទីយប់ថ្ងៃទី១៧ កក្កដា ២០១៦ នៅផ្លូវលំភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះឈ្មោះចយ ប្រុញ អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុបស្នាក់នៅ ផ្ទះជួលភូមិ ត្រពាំងថ្លឹង សង្កាត់ចោម ចៅខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិ ពោធិ៍ស្នាយឃុំព្រែកខ្នះ ស្រុកមេសាង ខេត្តព្រៃវែង ។

ប្រភពពីជនរងគ្រោះបានប្រាប់ថាមុនកើតហេតុគាត់បានដឹកសង្ស័យ០២នាក់នៅផ្សារកាណាឌីយ៉ាដោយដឹកមកចំណុចអគ្គីសន្នីស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្នុងតំលៃ៤០០០រៀល ខណៈមកដល់ចំណុចខាងលើ ជន សង្ស័យឲ្យគាត់ឌុបបន្តទៅផ្សារទួលពង្របន្តទៀត ដោយគាត់ដឹករហូតមកដល់ចំណុចខាងលើជាផ្លូវស្ងាត់ ជនស្ស័យឲ្យគាត់់ឈប់ម៉ូតូហើយជនសង្ស័យខាងលើ បានវាយគាត់ចំម៉ាត់បណ្តាលឲ្យបែកឈាម ធ្វើឲ្យគាត់ងងឹតមុខ ហើយជនសង្ស័យបានដណ្តើមយកម៉ូតូរបស់គាត់ ម៉ាកឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅសេរី២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 1AB-8141 ជិះគេចខ្លួនដោយសុវត្តិភាព ។

ប្រភពបានប្រាប់ទៀតថាក្រោយកើតហេតុគាត់ត្រូវបានសមត្ថកិច្ចល្បាតឃើញហើយដឹកមកសង្គ្រោះនៅមន្ទីរសម្រាកព្យាបាលឯករាជ្យ ផ្លូវវ៉េងស្រេង ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ក្នុងករណីខាងលើនេះ បើតាមគ្រូពេទ្យដែលប្រចាំការនិងព្យាបាលបុរសខាងលើ បានប្រាប់ថាស្ថានភាពរបួសរបស់ជនរងគ្រោះធ្ងន់ធ្ងរគឺបែកមាត់រយ៉ះដេរអស់ជាង១០ថ្នេរឯណោះ ។

ក្រោយកើតហេតុ បានឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅធ្វើការសាកសួរបុរសខាងលើដល់ក្នុងគ្លីនិក ដើម្បីកំណត់មុខសញ្ញាជនសង្ស័យខាងលើ ៕

RELATED ARTICLES