ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ ដែលស្គាល់ថា ជាប្រធានការិយាល័យសុខាភិបាល ប្រតិបត្តិនៃមន្ទីរពេទ្យបង្អែក ស្រុកព្រះនេត្រព្រះ បានបើករថយន្តដោយល្បឿនយ៉ាងលឿន រួចក៏ ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះគ្នា៤នាក់ក្មេង ចាស់ប្រុសស្រី ដែលសុទ្ធតែជាសាច់ញាតិនឹងគ្នា បណ្តាលឱ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងយ៉ាង អាណោចអាធ័ម ចំណែក៣នាក់ទៀត ទទួល រងរបួសធ្ងន់ កាលពីវេលាម៉ោង១និង៤៥នាទី រសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧ នៅលើ កំណាត់ផ្លូវជាតិលេខ៦ ចំណុចស្ពានទី៥ ស្ថិតក្នុង ភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។
ជនរងគ្រោះទាំង៤នាក់ ដែលស្លាប់និង រងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ រួមមាន ៖ ទី១-ឈ្មោះផល ប៊ត ភេទប្រុស អាយុ៥២ឆ្នាំ មានលំនៅក្នុងភូមិ បុស្បូវ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ (ស្លាប់) ជនរងគ្រោះជាអ្នកបើកម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាក លេខ បន្ទាយមានជ័យ 1E-1365 ទី២-ឈ្មោះ រិទ្ធ គន្ធា ភេទស្រី អាយុ២៣ឆ្នាំ ទី៣-ឈ្មោះ ធិន លាក់ ភេទស្រី អាយុ១៨ឆ្នាំ និងទី៤-ឈ្មោះ តាល រក្សា ភេទស្រី អាយុ៥ឆ្នាំ។ ជនរងគ្រោះ ទាំង៣នាក់ ទទួលរងរបួសធ្ងន់ ហើយពួកគេ ត្រូវជាក្មួយនិងចៅរបស់ជនរងគ្រោះ ដែលជា អ្នកបើកម៉ូតូនិងមានលំនៅក្នុងភូមិជាមួយគ្នា។
ចំណែកអ្នកបើកបររថយន្តបង្កហេតុត្រូវ បានគេស្គាល់ឈ្មោះវុធ ភេទប្រុស អាយុជាង ៥០ឆ្នាំ បច្ចុប្បន្នជាប្រធានការិយាល័យសុខាភិបាល ប្រតិបត្តិនៃមន្ទីរពេទ្យបង្អែកស្រុកព្រះ- នេត្រព្រះ ហើយក្រោយពេលកើតហេតុ បាន រត់គេចខ្លួនបាត់បន្សល់ទុករថយន្តមួយគ្រឿង ឡិចស៊ិស៤៧០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2P-3808 នៅកន្លែងកើតហេតុ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត ម៉ាកឡិចស៊ិស៤៧០ ដែលបើកបរដោយលោក ប្រធានការិយាល័យសុខាភិបាល ប្រតិបត្តិនៃ មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ បានធ្វើ បើកបោះពួយក្នុងទិសដៅពីកើតមកលិចចេញ ពីទីរួមស្រុកព្រះនេត្រព្រះ ឆ្ពោះចូលមកក្រុង សិរីសោភ័ណ។ លុះធ្វើដំណើរមកដល់ចំណុច កើតហេតុខាងលើ រថយន្តឡិចស៊ិស៤៧០ បាន ព្យាយាមបន្ថែមល្បឿនជែងវ៉ារថយន្តមួយគ្រឿង ទៀតក្នុងទិសដៅស្របគ្នា រួចក៏ជ្រុលចង្កូតទៅ បុកម៉ូតូជនរងគ្រោះដែលធ្វើដំណើរបញ្ច្រាស ទិសគ្នា (ពីលិចទៅកើត) ចំពីមុខយ៉ាងពេញ ទំហឹង បណ្តាលឱ្យជនរងគ្រោះនិងម៉ូតូផ្លោង ខ្ទាតធ្លាក់ពីថ្នល់ជាតិផ្នែកខាងស្តាំផ្លូវរបស់ខ្លួន ចំណែករថយន្តបង្កហេតុវិញ ក៏ជ្រុលធ្លាក់ផ្លូវ ខាងស្តាំដៃរបស់ខ្លួនផងដែរ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះជួយ អន្តរាគមន៍ចាត់បញ្ជូនជនរងគ្រោះទាំង៣នាក់ ទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះជីវិត។ បន្ទាប់ មក សមត្ថកិច្ចបានធ្វើការវាស់វែងតាមជំនាញ រួចអូសយករថយន្តបង្កហេតុ និងម៉ូតូយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសិរី- សោភ័ណ ដើម្បីរង់ចាំធ្វើការដោះស្រាយតាម នីតិវិធី។
ដោយឡែក សពជនរងគ្រោះត្រូវបាន សមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកទៅកាន់ លំនៅឋានដើម្បីរៀបចំធ្វើបុណ្យ តាមប្រពៃណី។
ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ លោកកែវ សុភ័ក្ត្រត្រា ប្រធានមន្ទីរសុខា- ភិបាលខេត្ត បានបំភ្លឺថា លោកទទួលស្គាល់ថា រថយន្តខាងលើពិតជារថយន្តរបស់លោកវុធ ប្រធានការិយាល័យសុខាភិបាល ប្រតិបត្តិនៃ មន្ទីរបង្អែកស្រុកព្រះនេត្រព្រះមែន ប៉ុន្តែអ្នក បើកបររថយន្តនោះ មិនមែនលោកវុធ នោះទេ គឺជាតៃកុងរថយន្តរបស់លោកវុធ ចំណែកលោក វុធ គ្រាន់តែរួមដំណើរក្នុងរថយន្តប៉ុណ្ណោះ។ លោកអះអាងទៀតថា លោកវុធ ទើបតែជា សះពីជម្ងឺហេតុនេះ មិនអាចបើករថយន្តបាន នៅឡើយទេ។
សមត្ថកិច្ចជំនាញ បានធ្វើការសន្និដ្ឋានថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ គឺបង្កឡើងដោយរថយន្តឡិចស៊ិស ៤៧០ បើក ជែងដោយខ្វះការប្រុងប្រយ័ត្ន៕