Sunday, January 19, 2025
Homeព័ត៌មានជាតិវិធីបន្ថយអាការឆ្អល់ពោះ​ដោយខ្លួន​ឯង

វិធីបន្ថយអាការឆ្អល់ពោះ​ដោយខ្លួន​ឯង

-ទទួលទានអាហារបែងចែកជាពេលតូចៗ ប៉ុន្តែញឹកញាប់ និងទំពាឱ្យម៉ដ្ឋ ៖ ព្រោះអាហារពេលធំ និងការពិសាទឹកម្តងច្រើនៗ នឹងធ្វើឱ្យក្រពះប៉ោង បណ្តាលឱ្យសន្ទះបិទបំពង់អាហារផ្នែកក្រោមយារធ្លាក់ចុះ ងាយកើតបញ្ហាអាស៊ីដហូរច្រាល់បាន។
-បន្ថយបង្អែម សាច់សត្វ និងអាហារខ្លាញ់ ៖ ព្រោះក្រពះប្រើពេលរំលាយយូរ ៦-៨ ម៉ោង នាំឱ្យកើតការផ្តុំក្លាយជាឧស្ម័នក្នុងពោះ។
-ចៀសវាងបន្លែឆៅក្នុងពេលល្ងាច ៖ ព្រោះបន្លែមានកាកសរសៃច្រើន។ ប្រសិនទទួលទានច្រើន នឹងធ្វើឱ្យឆ្អល់ពោះបាន ដោយសាររាងកាយមិនមានទឹករំលាយកាកសរសៃទាំងនោះ តែត្រូវពឹងផ្អែកលើបាក់តេរីដែលនៅក្នុងពោះវៀនធំ ជាជំនួយដល់ការរំលាយ។ វិធីល្អ គួរពិសាបន្លែស្រុស ឬបន្លែស្ងោរជំនួសក៏បាន។
-ប្រសិនចុកសៀតណែនពោះ ត្រូវក្រោកឡើងធ្វើចលនារាងកាយ ពិសាទឹកក្តៅឧណ្ហៗ ឬ ពិសាឱសថបុរាណ ដែលអាចជួយបណ្តេញខ្យល់បានដូចជា រមៀត។ ប្រសិនឆ្អល់ពោះមុនគេង ត្រូវយកភួយកល់ក្បាលដំណេកឱ្យខ្ពស់ដល់ ១៥-២០សង់ទីម៉ែត្រ អាចធ្វើឱ្យអាស៊ីដ និង ទឹករំលាយហូរចូលក្រពះអាហារបានលឿន ៕

RELATED ARTICLES