ភ្នំពេញ ៖ ម្ចាស់ទីតាំងដេប៉ូ លក់ប្រេងឥន្ទនៈ យុីហោ LIM LONG គាំងបេះដូងស្លាប់ ដោយជម្ងឺរោគាពាធ តែអ្វើភ្ញាក់ផ្អើល ថៅកែបានស្លាប់ចែកឋានទៅកាន់សុគតិភព ដោយស្ងប់ស្ងៀម បន្សល់ទុកនូវអនស្សាវរីយ៍ របស់សាច់ញាតិ ក្រុមគ្រួសាររបស់លោក ជាមួយភាពភ្ញាក់ផ្អើល ចាប់យកកាម៉េរ៉ា អ្នកយកពត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩បោកចោល ចាប់ក្របួចកអាវ អ្នកយកពត៌មាន Fresh News គម្រាម និងដេញចាប់ អ្នកយកពត៌មានទូរទស្សន៍ បុ៉ស្តិ៍លេខ៨ HD TV ទៅវិញ ចំណែក អ្នកសារពត៌មានច្រើនរូបទៀត រត់រូចផុតពីក្រញាំដៃស្អិត របស់សព ។ ហេតុការណ៍ខាងលើកើត ឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៧ ស្ថិតនៅ ដេប៉ូលក់ប្រេងឥន្ទនៈ LIM LONG តាមផ្លូវបេតុង ខាងត្បួងសួនកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ ។
សាកសព ខាងលើមានឈ្មោះ អៃ សៀដហួរ ភេទប្រុស អាយុ៥៨ឆ្នាំ ជាម្ចាស់ដេប៉ូលក់ប្រេងខាងលើ ។ តាមប្រភពនៅកន្លែងកើតហេតុ ជនរងគ្រោះមានជម្ងឺប្រចាំកាយ លើសឈាម ច្រើនខែឆ្នាំមកហើយ រហូតដល់ ព្រឹកថ្ងៃកើតហេតុ ខណៈដែល ល៩កកំពុងសម្រាន្ត ស្រាប់តែគាំបេះដូងស្លាប់តែម្តង រួចសាច់ញាតិ រាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ចចុះទៅពិនិត្យជាក់ស្តែង ។
ពត៌មានដែល ម្ចាស់ទីតាំង ដេប៉ូលក់ប្រេងខាងលើ ស្លាប់ដោយសារ រោគាពាធ ត្រូវបានអ្នកសារពត៌មាន ប្រចាំខណ្ឌពោធិសែនជ័យ ជាច្រើននាក់ចុះទៅដល់កន្លែងកើតហេតុ តែត្រូវបានសាច់ញាតិ សព រារាំងអ្នកសារណឭពត៌មានទាំងអស់ ចាប់យកកាមេរ៉ា អ្នកយកពត៌មានប្រចាំទូរទស្សន៍ប៉ុស្តិ៍លេខ៩បោកចោល ចាប់ក្របួចកអាវ អ្នកយកពត៌មាន Fresh News និងដេញចាប់យកកាមេរ៉ា អ្នកយកពតឳមាន ប្រចាំទូរទស្សន៍ ប៉ុស្តិ៍លេខ៨ HD TV បង្កឲ្យភ័យខ្លាច នូវទង្វើររបស់សព លោក អៃ សៀដ ហួរ បានចែកឋានទៅហើយ សាច់ញាតិបង្កើតអនុស្សាវរីយ៍ជាមួយអ្នកសារពត៌មានជូនលោកទៀត ។ ដោយឡែក អ្នកសារពត៌មានច្រើននាក់ទៀត បានរត់គេចរួចពីក្រញាំដៃស្អិត សាច់ញាតិ សពលោក សៀដហួរ ។
ក្រោយពី កើតរឿងអាស្រូវល្អក់កករ រវាងសាច់ញាតិនៃសព ជាមួយអ្នកសារពត៌មាន ហាក់បីដូច ជាហួសហេតុពេកហើយ ល៩ក អៃ សៀដហួរ ស្លាប់ដោយសាររោគាពាធ មិនមែនស្លាប់ដោយ សាររឿងអ្វីផ្សេងឯណា រឿងអ្វីអីក៏សាច់ញាតិលោក កាចជាងខ្លាទៅទៀត សកម្មភាពបែបនេះ ប្រសិនបើព្រលឹងវិញ្ញាណខ័ណ្ឌ លោកអៃ សៀដហួរ មើលឃើញ ក្រុមគ្រួសារលោកបញ្ចេញ សកម្មភាពបែបនេះមកលើអ្នកសារពត៌មានវិញ នោះមិនដឹងថាអារម្មណ៍លោកយ៉ាងណាទេ ។ ដោយឡែក ក្រុមអ្នកសារពត៌មានដែលទទួលរងគ្រោះ ក៏កំពុងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ប៉ូលីសផងដែរ ដើម្បីរកយុត្តិធម៌ សម្រាប់ខ្លួនម្នាក់ៗ ៕