Friday, January 31, 2025
Homeព័ត៌មានជាតិស្ត្រីម្នាក់​បាន​ស្រែក​ឡូឡា នៅ​ហាង​មីហិរ Seoul ត្រូវ​ម្ចាស់​ហាង​ប្តឹង​សមត្ថកិច្ច​យក​ទៅ​សួរ​នាំ

ស្ត្រីម្នាក់​បាន​ស្រែក​ឡូឡា នៅ​ហាង​មីហិរ Seoul ត្រូវ​ម្ចាស់​ហាង​ប្តឹង​សមត្ថកិច្ច​យក​ទៅ​សួរ​នាំ

ភ្នំពេញ ៖ ស្ត្រីម្នាក់ ជាបុគ្គិលិកអនាម័យនៅក្នុងហាងមីហិរSeoulដែលគេស្គាល់ថាជាមីហិរ័៧ យ៉ាងបានមកស្រែកឡូឡានៅមុខហាងដើម្បីសុំថៅកែបើកប្រាក់ខែត្រូវម្ចាស់ហាងប្តឹងសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍ទឹកល្អក់២​ហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង៨និង៣០នាទីយប់ថ្ងៃទី៣០ខែមីនាឆ្នាំ២០១៧តាមបណ្តោយផ្លូវ១៦៥កែងផ្លូវ១៦០នៅចំណុចហាងមីហិរSeoulដែលគេភាគច្រើនស្គាល់ជាហាងមីហិរ៧យ៉ាងស្ថិតនៅក្នុងសង្កាត់ទឹកល្អក់២ខណ្ឌទួលគោក។
តាមសំដីរបស់ស្រ្តីជាបុគ្គលិកអនាម័យមានឈ្មោះសៀង សំអាត ភេទស្រី អាយុ៤៤ឆ្នាំ
ស្នាក់នៅទល់មុខមន្ទីរពេទ្យលោកសង្ឃ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានកូនស្រីធ្វើការជាមួយមានឈ្មោះ ស៊ី ថាត់ ​ អាយុ១៥ឆ្នាំ ស្នាក់នៅជាមួយគ្នាបានអោយដឹងគាត់បានចូលទៅធ្វើការនៅក្នុងហាងខាងលើតាំងពីថ្ងៃទី១១ខែមិនា ឆ្នាំ២០១៧រហូតដល់ថ្ងៃទី២៧ខែមិនា ឆ្នាំ២០១៧គឺគាត់បានសុំឈប់ ដោយសារតែថៅកែ​ចោទប្រកាន់ថាគាត់ជាអ្នកលួចលុយបុគ្គលិកនៅក្នុងហាងចំនួន60$ ទើបគាត់ខឹងបានសុំឈប់។ នៅយប់​កើតហេតុគាត់បានមកឈរនៅមុខហាងដើម្បី សុំថៅកែបើកលុយចំនួនថ្ងៃដែលគាត់ធ្វើការសរុបរយៈពេល១៧ថ្ងៃ ​ត្រូវថៅកែស្រីប្តឹងសមត្ថកិច្ចហើយចោទប្រកាន់ថាគាត់មកស្រែកឡូឡាទៅវិញទើប​សមត្ថកិច្ចហៅទៅសួរនាំនៅប៉ុស្តិ៍ទឹកល្អក់២។

បើ​សំដីរបស់ថៅកែស្រីម្ចាស់ហាងមីហិរSeoulនិងមីហិរ៧យ៉ាង​បានអោយដឹងថាមុន ពេលដែលកើតហេតុ​មានបុគ្គលិកស្រីបានចូលទៅក្នុងបន្ទប់ទឹកហើយគាត់បានបាត់លុយ នៅក្នុងកាបូបចំនួន60$។ បន្ទាប់មកបុគ្គលិកបានមកប្តឹង​គាត់ លុះពេលដែលគាត់ឆែក កាំម៉ារាសុវត្ថិភាពឃើញស្រ្តីខាងលើដើរចូលខណៈពេលបុគ្គិលិករបស់គាត់បាត់លុយអញ្ចឹងហើយទើប​ហៅស្រ្តីរូបនោះមកសួរនាំនៅក្នុងបន្ទប់បែរជាស្រ្តីបុគ្គលិកអនាម័យខឹងថា ចោទប្រកាន់ថា គាត់ជាអ្នកលួចមិនត្រឹមតែប៉ុណ្ណោះទេស្រ្តីនោះបានហែកបុងដែល គាត់ធ្វើការចោល​ទៀត។

ប្រភពដដែលបន្តទៀត នៅយប់កើតហេតុស្រ្តីជាបុគ្គលិកអនាម័យនិងកូនស្រីបាននាំគ្នាមក បើកប្រាក់ខែដោយមិនបានសុំបើកដោយស្ងាត់ៗទេ គឺមក​អុកឡុកនិងស្រែកឡូឡា នៅមុខហាងដែលភ្ញៀវកំពុងតែអង្គុយញុំាអាហារ ទើបគាត់ប្តឹងសមត្ថកិច្ចអោយចុះ មកឃាត់ទៅសួរនាំ។
ក្រោយពេលកើតហេតុលោកមេប៉ុស្តិ៍ទឹកល្អក់២បានបានសម្របសម្រួលជាមួយខាងថៅកែស្រីម្ចាស់ហាងមីហិរSeoulដោយខាងម្ចាស់ហាងគាត់ព្រមគុណលុយប្រាក់ខែនិងកាត់កងថ្លៃ ជំពាក់អស់នៅសល់​បានចំនួន41$ឲ្យទៅស្រ្តីជាអ្នកអនាម័យចំនែកឯកូនស្រីរបស់គាត់ វិញបានចំនួន28$ដើម្បីបញ្ចប់រឿង៕ ឥន សាន់ស៊ីដេត

RELATED ARTICLES